ព័ត៌មានជាតិ

អភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងចុះសំអាតអនាម័យក្រោយបញ្ចប់បុណ្យអុំទូក

ភ្នំពេញៈ លោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានដឹកនាំកម្លាំងសន្ដិសុខសហការជាមួយក្រុមហ៊ុនសន្ដិសុខ«លីប្រា» យុវជនកាកបាទក្រហមកម្ពុជា បុគ្គលិកហាងព្រឹលគ្រប់រដូវ ប្រមាណជាង១០០នាក់ បានបើកយុទ្ធនាការដើរប្រមូលសំរាមកាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីត សំពះព្រះខែ និងអកអំបុក នៅចំណុចសួនមុខព្រះបរមរាជវាំង និងសួនមាត់ទន្លេផងដែរ។

ក្នុងនាមអាជ្ញាធរលោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋជួយថែរក្សាអនាម័យឲ្យបានទាំងអស់គ្នា ដើម្បីកាត់បន្ថយសំរាម ហើយត្រូវចោលសំរាមក្នុងធុង មិនត្រូវចោលពាសវាលពាសកាលនោះទេ ហើយក៏មិនត្រូវដាក់បន្ទុក ទៅភាគីណាដែរ។ ប្រសិនបើពលរដ្ឋមិនចូលរួមនោះទេ ទោះបីសាលារាជសាលាធានី និងស្ថាប័នពាក់ព័ន្ធ ខំបង្កើត សមត្ថភាពប៉ុណ្ណា ក៏មិនឈ្នះក្នុងការប្រមូលនោះដែរ បើគ្មានការចូលរួមពីពលរដ្ឋដែលជាអ្នកបោះចោលគ្មានសណ្តាប់ធ្នាប់នោះ។

ដោយឡែកព្រះសង្ឃប្រមាណជា២០ដែលគង់នៅវត្តបទុមវត្តី វត្តឧណ្ណាលោមនិងវត្តសារ៉ាវ័ន្តតេជោ បានសហការជាមួយក្រុមបុគ្គលិកអង្គការពលរដ្ឋដើម្បីការអប់រំ បានសហការនិមន្តរើសសំរាមតាមសួនច្បារចាប់ពីម្តុំខាងមុខព្រះបរមរាជ្យវាំងរហូតមកដល់ម្តុំខាងមុខផ្សាររាត្រី។ ចំណែកអង្គភាពមន្ទីរសាធារណៈការក៏បានប្រញឹកដៃជើងក្នុងការបាញ់ទឹកលាងសំអាតតាមបណ្តាផ្លូវព្រះស៊ីសុវត្ថិស្ថិតខាងមុខព្រះបរមរាជវាំងផងដែរ៕

បុណ្យអុំទូកបុណ្យអុំទូកបុណ្យអុំទូកបុណ្យអុំទូកបុណ្យអុំទូកបុណ្យអុំទូកបុណ្យអុំទូក

មតិយោបល់