ព័ត៌មានជាតិ

ឈាមស្រែក ស្បែកហៅ! ឃាតក កូនតរិច្ឆាន ដែលកាប់ចាក់សម្លាប់ ម្តាយបង្កើត ខ្លួនឯងនៅខេត្តកំពត ពេលនេះចាប់បានហើយ!

កំពតៈ នៅ រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោក ស្នងការនគរបាលខេត្តកំពត និងនាយកដ្ឋានជំនាញព្រហ្មទណ្ឌ និងសន្តិសុខ នៃក្រសួងមហាផ្ទៃកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពត អធិការស្រុកកំពង់ត្រាច សហការជាមួយកម្លាំងស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ អធិការស្រុកវាលវែង ព្រមទាំងសហការី បានធ្វើការចាប់ខ្លួន ជនល្មើស ដែលចាក់សម្លាប់ម្តាយបង្កើត បានហើយ។

ជនល្មើសខាងលើនេះ មានឈ្មោះ ណុំ សុខរឿន ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវបានចាប់ខ្លួននៅចំណុច ភូមិទួលគ្រួស ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

គួរបញ្ជាក់ផងដែរថា ជនល្មើសរូបនេះ បានប្រព្រឹត្តបទល្មើស ឃាតកម្ម កាប់ ចាក់ សម្លាប់ម្តាយបង្កើត កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅចន្លោះពីម៉ោង ៧ យប់ ដល់ម៉ោង១១យប់ ក្នុងភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

ចំណែកម្តាយជាជនរងគ្រោះមានឈ្មោះ រៀម ហែ អាយុ៥០ឆ្នាំ។ ក្រោយពីធ្វើសកម្មភាពរួច ជនល្មើសរូបនេះបានគេចខ្លួនបាត់ ទើបតែចាប់បាននៅថ្ងៃទី២៨នេះតែម្តង និងកំពុងត្រៀមបញ្ជូនមកខេត្តកំពតវិញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់