ភ្នំពេញៈ មន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយចំនួន១១៩នាក់ នៅរសៀលថ្ងៃនេះ បានមកស្បថនៅមុខសាលាឧទ្ធរណ៍ ដើម្បីចូលបម្រើការជាមន្រ្តីនគរបាលយុត្តិធម៌។
មន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយលោក លី ណារុណ សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានឲ្យដឹងថា យោងតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយមាត្រាទី៦៤ដែលនិយាយអំពីអំពើពុករលួយបានចែងថា រាល់មន្រ្តីយុត្តិធម៌ ត្រូវចូលស្បថនៅមុខសាលាឧទ្ធរណ៍ ដើម្បីពង្រឹងនីតិសម្បទាឲ្យល្អស្អាត វាចានូវអំពើទុច្ចរិត ស្មោះត្រង់ការងារ បម្រើផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ។
សូមបញ្ជាក់ថា នេះជាលើកទី៣ហើយដែលមានមន្រ្តី ACU ចូលស្បថ នឹងមកដល់ពេលនេះមានមន្រ្តីចំនួន២២៧នាក់បានស្បថចូលបម្រើជាមន្រ្តីយុត្តិធម៌នៃអង្គភាពប្រឆាំងអំពើពុករលួយ ប៉ុន្តែចំនួននេះនូវមិនទាន់ឆ្លើយតបនឹងទំហំការងារនៅឡើយទេ៕
មតិយោបល់