ព្រៃវែងៈ ករណីប៉ុនប៉ងលួចកាច់កម៉ូតូ យ៉ាងសកម្មក្នុងទឹកដីខេត្តព្រៃវែង ត្រូវបានឃាត់ខ្លួន នៅ វេលាម៉ោង០៨និង២០នាទី ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំនុច ខាងលិចវត្តសំសមី ស្ថិតក្នុងភូមិ០៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តសហការជាមួយកំលាំងនគរបាល ក្រុងព្រៃវែង បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ សុខ ពៅ ភេទ ប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើត នៅភូមិថ្មី ឃុំថ្មី ស្រុកកោះញែកខេត្តមណឌលគីរី ។
នៅក្នុងការឃាត់ខ្លួននោះដែរ សមត្ថកិច្ចក៏បានដកហូតសម្ភារៈមួយចំនួនរួមមាន: ទូរស័ព្ទដៃម៉ាកណូគាចំនួន១គ្រឿង , សោរ រាងអក្សរតេចំនួន០១ , តួល្វីសចំនួន០១ , ចង្កឹះសោរចំនួន៧ សោរមាត់លេខ១២-១០ ចំនួន១ , កាបូបស្ពាយពណ៌ខ្មៅ០១។ បច្ចុប្បន្ន ជនសង្ស័យ និង សំណុំរឿង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ហើយបន្តដាកពន្ធនាគារខេត្តរួចរាល់ហើយ៕
មតិយោបល់