កណ្ដាលៈ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៦និង១០នាទី មានករណីហិង្សាដោយចេតនា ចំណុចផ្លូវបេតុងមុខផ្ទះជនសង្ស័យភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះលី លីមភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅ ភូមិសង្កាត់កើតហេតុ មុខរបរ កម្មករសំណង់។
ជនសង្ស័យឈ្មោះ ផុន សិលា ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ គ្មាន។
សភាពនៃរឿងហេតុ៖ នៅវេលាកើតហេតុខាងលើ ជនរងគ្រោះបានជិះកង់កាត់មុខផ្ទះជនសង្ស័យក្នុងគោលបំណង ទៅកន្លែងការដ្ឋានសំណង់ដែលខ្លួនធ្វើការ ពេលនោះ ស្រាប់តែឃើញ ជនសង្ស័យឈរមុខផ្ទះ ជនរងគ្រោះបានឈប់កង់សួរនាំព្រោះស្គាល់គ្នាហើយ ក៏បានទាក់ពាក្យសំដីគ្នា ដោយសារជនសង្ស័យបានចោទជនរងគ្រោះថា ធ្លាប់មកធាក់ទ្វាររបងផ្ទះរបស់ខ្លួនកាលពីឆ្នាំមុន ទើបឈានទៅដល់ការប្រតាយប្រតប់គ្នា ហើយជនសង្ស័យបានវាយទៅលើជនរងគ្រោះ បណ្តាលឲ្យដួលបោក ក្បាលទៅលើផ្លូវបេតុងរងរបួស ក្រោយមកត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕


មតិយោបល់