ព័ត៌មានជាតិ

ព័ត៌មានបន្ថែម៖ គិតមកទល់ព្រឹកនេះ ករណីជនជាតិចិន មានផ្ទុកវីរុសរលាកសួតថ្មី នៅខេត្តព្រះសីហនុ ពុំទាន់ចេញអាការអ្វីធ្ងន់ធ្ងរទេ

ព្រះសីហនុៈ គិតត្រឹមព្រឹកថ្ងៃ២៨ ខែមករា ឆ្នាំ២០២០នេះ បុរសជនជាតិចិនវ័យ ៦០ឆ្នាំ ដែលមានផ្ទុកវីរុសរលាកសួតថ្មី មានសភាពធម្មតា មិនមានចេញអាការអ្វីធ្ងន់ធ្ងរ ឈានដល់ការសង្គ្រោះបន្ទាន់ឡើយ។

មកទល់ពេលនេះ អ្នកជំងឺ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ពេទ្យចំការចេក) ដោយក្រុមគ្រូពេទ្យ បានដាក់ជនរងគ្រោះ ក្នុងបន្ទប់មួយដាច់ដោយឡែកតែម្នាក់ឯង មិនដាក់លាយជាមួយអ្នកជំងឺផ្សេងទៀតនោះទេ។

សូមបញ្ជាក់៖ ជនរងគ្រោះ កំពុងស្ថិតក្នុងការត្រួតពិនិត្យ តាមដានយ៉ាងយកចិត្តទុកដាក់ពីពេទ្យជំនាញ៕

មតិយោបល់