ព័ត៌មានជាតិ

ចេញពីខួបកំណើតបងប្អូន ត្រូវក្រុមចោរកៀរផ្តួលដកកាំភ្លើងប្លន់ម៉ូតូ Zoomer-Xបានសម្រេច

ភ្នំពេញ: បុរសម្នាក់ ចេញពីផ្ទះបងប្អូនបន្ទាប់ពីចប់ខួបកំណើត បំណងជិះម៉ូតូត្រលប់ទៅផ្ទះវិញ ត្រូវក្រុមចោរមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង មកកៀរផ្ដួលនិងបានដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូម៉ាក Zoomer-X បានសម្រេចគេចខ្លួនបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង៨ និង៣០នាទី យប់ថ្ងៃទី១៧ ខែវិច្ចិកា ឆ្នាំ២០១៦ ត្រង់ចំណុចជិតរោងចក្រផលិតខ្នើយ ផ្លូវ២៨គ្រួសារ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ប៉ែន សុបញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុន ស្នាក់ផ្ទះលេខ៦១ ផ្លូវលំ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ស្រុកកំណើត សង្កាត់ផ្សារដេរប៉ូ១ ខណ្ឌទួលគោក ហើយម៉ូតូដែលត្រូវក្រុមចោរប្លន់សម្រេចនោះម៉ាក Zoomer-X ពណ៌ស ពាក់ស្លាកលេខ 1FW-8399។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ទើបតែចេញពីខួបកំណើតបងប្អូននៅជិតកន្លែងកើតហេតុក្រោយមករូបគាត់បានជិះម៉ូតូត្រលប់ទៅផ្ទះវិញនៅឯខណ្ឌទួលគោក ខណ:កំពុងតែជិះម៉ូតូតែម្នាក់ឯងស្រាប់តែមានក្រុមចោរមានគ្នា៤នាក់ ជិះម៉ូតូពីរគ្រឿងរួមមានម៉ាកនិច ពណ៌ស និងមួយគ្រឿងទៀត ម៉ាកស៊ុយសាគីលែត ពណ៌ប្រផេះ មិនចាំស្លាកលេខ បានជិះមកពីក្រោយរួចកៀរឲ្យដួលរួចចោរប្លន់ម្នាក់បានដកកាំភ្លើងចេញមកភ្ជង់ក្បាលរួចគ្នាជនសង្ស័យម្នាក់ទៀតបានរត់មកលើកម៉ូតូហើយជិះចេញទៅបាត់ដោយសុវត្ថិភាពដោយគ្មានការរំខានដល់សមត្ថកិច្ចឡើយ។

ក្រោយពេលកើតហេតុជនរងគ្រោះបានត្រឹមតែឈរស្ដាយម៉ូតូរបស់ខ្លួនតែប៉ុណ្ណោះនិងបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលភ្នំពេញថ្មី ដើម្បីកំណត់មុខសញ្ញាជនសង្ស័យឈានទៅដល់ការចាប់ខ្លួនយកមកចាត់ការទៅតាមនីតិវិធីច្បាប់៕

ប្លន់យកម៉ូតូ

ប្លន់យកម៉ូតូ

ប្លន់យកម៉ូតូ

ប្លន់យកម៉ូតូ

ប្លន់យកម៉ូតូ

ប្លន់យកម៉ូតូ

//youtu.be/ZoyVkNMaaxI

មតិយោបល់