ក្រុមហ៊ុន Minebea គ្រោងបោះទុនបន្ថែមជាង ១០០លានដុល្លារអាមេរិក ដើម្បីពង្រីករោងចក្រផលិត គ្រឿងបរិក្ខារអេឡិចត្រូនិកនៅកម្ពុជា ក្នុងរយៈពេល ២ឆ្នាំទៅមុខ។ នេះបើយោងតាមគេហទំព័រ របស់អាជ្ញាធរអគ្គិសនីកម្ពុជា ចេញផ្សាយកាលពីម្សិលមិញនេះ។
ក្រុមហ៊ុន Minebea បានចាប់ផ្តើមដំណើរការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តាំងពីឆ្នាំ ២០១១មកម្លេះ ដែលមានសកម្មភាពផលិតលើផ្ទៃដីជាង ២០ហិកតា និងមានកម្មករជាង ៦ពាន់នាក់ ហើយនឹងប្រារព្ធពិធីគម្រប់ខួប ៥ឆ្នាំ ក្នុងពេលឆាប់ៗនេះ។
Minebea ក៏បានសហការជាមួយ NTT រួមគ្នាបង្កើតឲ្យមាន Smart City នៅក្នុងកម្ពុជា ដែលរៀបចំអំពូលបំភ្លឺផ្លូវ ជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី នឹងកាត់បន្ថយការប្រើប្រាស់ឧស្ម័នកាបូនឌីអុកស៊ីតរហូតដល់ទៅ ៥០ភាគរយនៅក្នុងបរិស្ថានផងដែរ។
គួរបញ្ជាក់ដែរថា គម្រោងពង្រីករោងចក្រនេះ នឹងផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណ ២ម៉ឺននាក់៕
មតិយោបល់