បរទេសៈ ជីវ៉ាន់ស៊ុយសម្បូរទៅដោយវីតាមីន សារធាតុរ៉ែ ប៉ូតាស្យូម និងម៉ង់ហ្គាណែស ដែលអាចប្រយុទ្ធប្រឆាំងនឹង ជំងឺម្រងនោម រលាកថ្លើម ទឹកនោមផ្អែម រលាកភ្នែក និងអស់កម្លាំង។ លើសពីនេះទៅទៀត វាមានសមត្ថភាពក្នុងការព្យាបាលសម្រស់យ៉ាងពូកែ មិនថា កើតមុន មុខឡើងស្នាមអុជខ្មៅ ឬអាឡែស៊ីឡើយ។
ធាតុផ្សំ៖
– ស្លឹកជីវ៉ាន់ស៊ុតហាន់ល្អិតចំនួន ២ស្លាបព្រា
– ទឹកក្រូឆ្មាចំនួន ១ស្លាបព្រាកាហ្វេ
– ទឹក ២០០មីលីលីត្រ
ការរៀបចំ៖
– ទឹកដាំឲ្យពុះ រួចដាក់ជីវ៉ាន់ស៊ុតចូល ហើយបន្តរម្ងាស់ចំនួន ១៥នាទី។
– លើកចេញពីលើភ្លើង រួចទុកចោលឲ្យត្រជាក់។
– បន្ទាប់ពីត្រជាក់ហើយ ត្រូវបន្ថែមទឹកក្រូចឆ្មាចូល។
– ផ្ទេរល្បាយទៅក្នុងកែវកញ្ចក់មួយ រួចរក្សាទុកនៅក្នុងទូរទឹកកក។
របៀបប្រើប្រាស់៖
– យកល្បាយនេះលាបនៅលើផ្ទៃមុខរបស់អ្នកឲ្យសព្វ រយៈពេល ៣០នាទីទើបលាងសម្អាតចេញ។
– សូមព្យាយាមអនុវត្តល្បាយនេះរាល់ថ្ងៃ ក្នុងរយៈពេលមួយខែអ្នកនឹងឃើញភាពខុសប្លែកដោយខ្លួនឯង។
រូបមន្តមួយនេះក្រៅពីកម្ចាត់មុន ស្នាមអុជខ្មៅ ស្នាមជ្រួញ វាអាចជួយឲ្យស្បែកមុខសស្អាតថែមទៀត៕
មតិយោបល់