រតនគិរីៈ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ មានករណីរន្ទះបាញ់២កន្លែងបានកើតឡើង បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់នៅស្រុកអូរយ៉ាដាវ និងស្រុកលំផាត់។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះធម្មជាតិរន្ទះបាញ់នេះ បានធ្វើឲ្យបុរសចំនួន២នាក់រងរបួសធ្ងន់ ទី១ កើតហេតុនៅវេលាម៉ោង៤ល្ងាច ដែលជនរងគ្រោះមានឈ្មោះ រម៉ាម សែន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ និងទី២ កើតហេតុនៅវេលាម៉ោង៤និង៣០នាទីល្ងាច នៅចំណុចផ្ទះលោកតាណូន ភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ដែលជនរងគ្រោះឈ្មោះ ណូន ហន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិទំពួន រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។
បច្ចុប្បន្ន ជនរងគ្រោះបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី៕
មតិយោបល់