ព័ត៌មានជាតិ

ឆ្មក់បង្ក្រាបទីតាំងប្រើប្រាស់គ្រឿងញៀន នៅស្រុក កណ្តាលស្ទឹង ឃាត់ខ្លួនជនសង្ស័យប្រុសស្រីបាន ០៣នាក់

កណ្តាល: សមត្ថកិច្ចស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល កាលពីវេលាម៉ោង ១១ និង២០នាទីព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឆ្មក់បង្រ្កាបទីតាំងប្រើប្រាស់គ្រឿងញៀងមួយកន្លែង នៅចំណុចភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យប្រុសស្រីបាន ០៣នាក់ និងថ្នាំញៀន ០១កញ្ចប់។

ជនសង្ស័យទាំងបីនាក់នោះ ទី១-ឈ្មោះជា ដួង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ។ ទី២-ឈ្មោះថុង ឆារ៉ាត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ និងទី៣-ឈ្មោះហង្ស ស្រីម៉ាច ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេតកណ្តាល មុខរបរ មិនពិតប្រាកដ។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើផ្នែកជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសៀមរាប បង្រ្កាបទីតាំប្រើប្រាស់គ្រឿងញៀន ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ រួមនឹងម្ចាស់ផ្ទះកំពុងស្ថិតនៅក្នុងផ្ទះកម្លាំងសមត្ថកិច្ចឆែកឆេររកឃើញថ្នាំញៀន០១កញ្ចប់មធ្យម រួចបញ្ជូនជនសង្ស័យទាំង០៣នាក់មកអធិការដ្ឋានដើម្បីបន្តចាត់ការតាមនីតិវិធី៕

photo_2016-11-20_23-44-14

photo_2016-11-20_23-44-16

photo_2016-11-20_23-44-19

photo_2016-11-20_23-44-21

photo_2016-11-20_23-44-24

មតិយោបល់