ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នា របួសមនុស្ស ៣នាក់

បន្ទាយមានជ័យ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកគ្នា បណ្ដាលឲ្យរបួសមនុស្ស ៣នាក់ នៅវេលាម៉ោង ២ និង៣០នាទីរសៀលថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

មូលហេតុ៖ ដោយសារបើកលឿន ដាច់កងរថយន្ត ក៏រេចង្កូតបុករថយន្តមួយគ្រឿងទៀតតែម្ដងុ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បីដោះស្រាយពេលក្រោយ៕

មតិយោបល់