ព័ត៌មានជាតិ

បុរសម្នាក់បានលង់ទឹកអូរស្លាប់ ពេលកំពុងដេញក្របីឆ្លងអូរយកទៅឃ្វាល

ពោធិ៍សាត់: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ៧កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៨និង៤០នាទី មានករណីបុរសម្នាក់ បានលង់ទឹកអូរស្លាប់ ពេលកំពុងដេញក្របីឆ្លងអូរយកទៅឃ្វាល កើតហេតុនៅចំណុចក្នុងអូរក្រោយផ្ទះ ស្ថិតនៅភូមិស្រះរុន ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ម៉ាន ភឿក អាយុ៤៨ឆ្នាំ ភេទប្រុស មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ យោងតាមការពិនិត្យជាក់ស្ដែងលើសាកសព ពុំមានស្លាកស្នាមអ្វី គួរឲ្យកត់សម្គាល់ និងមានការធានាអះអាងពីប្រពន្ធ អ្នកជិតខាង លោកមេភូមិស្រះរុន បានបញ្ជាក់ថា សាកសពពិតជាបានលង់ទឹកស្លាប់ពិតប្រាកដមែន សមត្ថកិច្ចប៉ុស្តិ៍បានរាយការណ៍ សុំយោបល់ពីលោកអធិការ និងមានការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ ។

មូលហេតុ៖ ជនរងគ្រោះបានចុះដេញក្របីឆ្លងអូរយកទៅឃ្វាល ពេលឆ្លងទឹកជ្រៅហែលមិនផុតក៏បានលង់ស្លាប់នៅកន្លែងកើតហេតុ ។

បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់