ព័ត៌មានជាតិ

ជិះម៉ូតូលឿនមិនប្រយ័ត្នបុកអ្នកដើរ រងរបួសធ្ងន់

កណ្តាល: មនុស្សប្រុស-ស្រី២នាក់ រងរបួសធ្ងន់និងស្រាល ដោយសារម៉ូតូ១គ្រឿង បើកបរក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកអ្នកថ្មើរជើង។ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង០៧និង៣០នាទីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

អធិការរងស្រុកលោក ព្រុំ សំណាង បានឲ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខកណ្តាល ១C-៨៣២០ បើកបរដោយឈ្មោះ សិន  សំណាង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានធ្វើដំណើរចេញពីភ្នំពេញក្នុងទិសដៅទៅអ្នកលឿងលុះមកដល់ត្រង់ចំណុចខាងលើ ស្រាប់តែមានឈ្មោះ គង់ ចន្ថា ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិឃុំកើតហេតុបម្រុងដើរឆ្លងថ្នល់ ក៏ត្រូវម៉ូតូខាងលើបុកចំពេញទំហឹងតែម្តង បណ្ដាលរងរបួសធ្ងន់ដាច់ភ្លៅខាងស្ដាំ រីឯអ្នកជិះម៉ូតូរងរបួសស្រាល។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែង និងបានហៅរថយន្តសង្គ្រោះបានដឹកជនរងគ្រោះទៅមន្ទីរពេទ្យ។ ចំណែកម៉ូតូបង្ក ត្រូវបានសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅអធិការស្រុក ដើម្បីដោះស្រាយពេលក្រោយ៕

photo_2016-11-21_11-11-52

photo_2016-11-21_11-11-53

photo_2016-11-21_11-11-54

photo_2016-11-21_11-11-55

មតិយោបល់