ភ្នំពេញៈ បុរសម្នាក់បើករថយន្តស្លាកលេខខេមរភូមិន្ទ មកឈប់មុខផ្ទះរួចស្រែកឡូឡា បន្ទាប់មកក៏បានដកកាំភ្លើងខ្លី១ដើម រួចបាញ់ឡើងលើចំនួន៣គ្រាប់ផ្ទួនៗគ្នា ហើយបើករថយន្តគេចចេញបាត់ស្រមោល ដែលបង្កឲ្យមានការភិតភ័យនិងភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាងយ៉ាងខ្លាំងផងដែរ។
ករណីបាញ់បោះសេរីនេះបានកើតឡើងនៅពីវេលាម៉ោងជាង១០យប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅផ្សារឌុយម៉េច តាមបណ្ដោយផ្លូវ១០៩ ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីអ្នករស់នៅជិតខាងប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ គាត់បានឃើញបុរសម្នាក់បើករថយន្តខេមរភូមិន្ទ 2-6565 មកឈប់មុខផ្ទះ រួចមានទំនាស់ពាក្យសម្ដីជាមួយក្រុមគ្រួសារ ហើយស្រែកឡូឡា មួយសន្ទុះក្រោយក៏បានដកកាំភ្លើងខ្លី១ដើម បាញ់ឡើងលើចំនួន៣គ្រាប់ផ្ទួនៗគ្នា រួចបើករថយន្តចេញទៅបាត់ស្រមោល ដែលបង្កឲ្យមានការភិតភ័យនិងភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាងយ៉ាងខ្លាំងផងដែរ។
សូមបញ្ជាក់ផងដែរថាក្រោយពីបាញ់រួចក្រុមអ្នកសារព័ត៌មានយើងបានចុះទៅឃើញសំបកគ្រាប់កាំភ្លើងមិនស្គាល់ម៉ាក៣គ្រាប់នៅនឹងមុខផ្ទះផងដែរ តែក៏មានស្ត្រីម្នាក់ក៏បានរត់មកប្រមូលសំបកគ្រាប់យកទៅទុកក្នុងចូលផ្ទះដើម្បីគេចពីអ្នកការសែតផងដែរ ៕
មតិយោបល់