ព័ត៌មានសុខភាព

ងាយយ៉ាងនេះ! ប្រើតែរមៀត និងដំឡូងបារាំំង ស្នាមអុជខ្មៅក៏បាត់ដែរ

ដោយសារតែអាយុកាល, កម្តៅព្រះអាទិត្យ, ដំណើរការខុសប្រក្រតីនៃថ្លើម ឬបញ្ហាសុខភាពផ្សេងៗ បង្កឲ្យកើតមានស្នាមអុជខ្មៅៗនៅលើស្បែក។ ហេតុផលនេះហើយ ទើបធ្វើឲ្យសម្រស់របស់សុភាពនារី ឬសុភាពបុរសមួយចំនួនត្រូវបាត់បង់ភាពទាក់ទាញ។

ប៉ុន្តែកុំបារម្ភអី បញ្ហានេះអាចប្រើឱថសធម្មជាតិដោះស្រាយបាន ហើយមានប្រសិទ្ធិភាពខ្លាំងបំផុត។

រមៀត៖ រមៀតជាភ្នាក់ងារប្រឆាំងនឹងការរលាកដែលមានអានុភាព និងជាឱសថដ៏អស្ចារ្យសម្រាប់ស្បែក។ អ្នកគ្រាន់តែយករមៀតកិន រួចអនុវត្តពេញផ្ទៃមុខ ១ ទៅ ២ដង ក្នុងមួយសប្តាហ៍ វានឹងជួយកាត់បន្ថយស្នាមអុជខ្មៅយ៉ាងឆាប់រហ័ស (ប្រសិនបើចាំបាច់អាចអនុវត្តញឹកពាក់ជាងនេះ)។

ដំឡូងបារាំង៖ ដំឡូងបារាំងសម្បូរសារធាតុចិញ្ចឹម និងវីតាមីន B ដែលអាចបណ្តុះកោសិកាថ្មី និងជួយឲ្យស្បែកស។ ម្យ៉ាងវិញទៀតដំឡូងក៏អាចដោះស្រាយបញ្ហារង្វងភ្នែកខ្មៅផងដែរ។
អ្នកគ្រាន់តែចិតដំឡូងជាបន្ទះស្តើងៗ រួចលាប ឬបិទនៅលើផ្ទៃមុខចំនួន ១០នាទី មួយថ្ងៃ ៣ ទៅ ៤ដង។ ប្រសិនបើអ្នកមានស្បែកស្ងួតខ្លាំង ត្រូវត្រាំដំឡូងក្នុងទឹកសិនមុននឹងប្រើប្រាស់។

សូមព្យាយាមអនុវត្តឲ្យបានទៀងទាត់ អ្នកនឹងឃើញលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលដោយខ្លួនឯងជាមិនខាន៕

esey-rmove-dark-spots

មតិយោបល់