ព័ត៌មានជាតិ

រកឃើញហើយ​! ជនរងគ្រោះដែលលោតទឹកសម្លាប់ខ្លួន

កណ្តាលៈ បុរសម្នាក់ដែលតែងខ្លួនជាស្រី លោតទឹកសម្លាប់ខ្លួនកាលពី៣ថ្ងៃមុន ត្រូវបានគេរកឃើញ នៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចកំដរ ភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ចំងាយប្រហែល២០០ម៉ែត្រពីកន្លែងកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៥និង៣០នាទី ជនរងគ្រោះ បានរត់តាមមាត់ច្រាំងទន្លេ ក្នុងសភាពស្រវឹងស្រា ហើយស្រែកថា៖លាហើយ!ៗ ពេលនោះឈ្មោះ សួស ណារីភេទស្រី អាយុ៤៩ឆ្នាំ ឃើញជនរងគ្រោះលោតចុះក្នុងទឹកទន្លេមេគង្គបាត់ឃើញអណ្តែតតែស្បែកជើង ភ្លាមៗនោះប្រជាពលរដ្ឋ ចេញទូកជួយរកជនរងគ្រោះតែងរកមិនឃើញ នៅត្រង់ចំណុចកំពង់ទឹកតានុត ភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តណ្តាល។

សមត្ថកិច្ចបន្តថា ជនរងគ្រោះ ឈ្មោះសន ចិន្ដា ហៅ ប៉ោង ភេទប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (តែងខ្លួនជាមនុស្សស្រី) មានទីលំនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ សភាពរឿងហេតុកន្លងមក ជនរងគ្រោះច្រើនតែដើរ ចេញពីផ្ទះមិនប្រាប់ឪពុកម្តាយ នៅពេលកើតហេតុជនរងគ្រោះ មានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងស្រុកសហការជួយរកតែរកមិនឃើញ ។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញបានពិនិត្យយ៉ាងហ្មត់ចត់ ឃើញថា ពុំស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ក្រោយពេលពិនិត្យរួច សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

សពអណ្តែតទឹកសពអណ្តែតទឹកសពអណ្តែតទឹកសពអណ្តែតទឹកសពអណ្តែតទឹកសពអណ្តែតទឹកសពអណ្តែតទឹកសពអណ្តែតទឹក

មតិយោបល់