ព័ត៌មានជាតិ

អាសូរណាស់! ប្រពន្ធជិះកង់ទៅរកអាចារ្យឲ្យជួយរៀបចំបុណ្យសពប្ដី ប៉ុន្តែអកុសលខ្យល់គស្លាប់កណ្ដាលផ្លូវ

ត្បូងឃ្មុំ: កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះ ស្ថិតក្នុងភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីប្ដីប្រពន្ធ ២នាក់ស្លាប់ ។

មូលហេតុ៖ ប្ដីស្លាប់ដោយសារផឹកស្រា រីឯប្រពន្ធស្លាប់ដោយសារខ្យល់គ ពេលជិះកង់បានពាក់កណ្ដាលផ្លូវ ខណ:ទៅរកលោកអាចារ្យឲ្យមកជួយរៀបចំបុណ្យសពប្តី ។

សូមបញ្ជាក់៖​ ករណីខាងលើនេះ ជនរងគ្រោះគ្មានបងប្អូនសាច់ញាតិឡើយ និងគ្មានផ្ទះសម្បែងឡើយ ។

ក្រោយពីកើតហេតុសមត្ថកិច្ច ត្រួតពិនិត្យកោសល្យរួច សពត្រូវបានតម្កល់ធ្វើបុណ្យ នៅសាលាបុណ្យភូមិខ្នងក្រពើលិច៕

មតិយោបល់