ព័ត៌មានជាតិ

ប្រធានផ្នែក ជាភ្នាក់ងារនាំមុខគេធំ ក្នុងការផ្តល់ការទំនាក់ទំនងរវាងប្រធានផ្នែកជាមួយអ្នកជំងឺ និងគ្រួសារអ្នកជំងឺ

ភ្នំពេញៈ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឈាងរ៉ា អគ្គនាយកមន្ទីពេទ្យកាល់ម៉ែត បានលើកឡើងថា សិក្ខាសាលា សម្រាប់ប្រធានផ្នែក ស្តីអំពីកិច្ចការទំនាក់ទំនងនៅក្នុងមន្ទីរពេទ្យ ដែលបានរៀបចំនាពេលនេះ ក្នុងគោលដៅលើកកម្ពស់ឲ្យកាន់តែប្រសើរថែមទៀតនូវវីធីសាស្រ្តនៃការធ្វើការទំនាក់ទំនងជាសាធារណៈ ក៏ដូចជានូវក្នុងមន្ទីរពេទ្យកាល់ម៉ែត ពិសេសគោលដៅសំខាន់ធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាពនៃអ្វីដែល គ្រូពេទ្យនៅក្នុងមន្ទីរពេទ្យបានអនុវត្តនិងប្រតិបត្តិក្នុងការពិនិត្យព្យាបាលជំងឺ ក៏ដូចជាការងាររបស់ខ្លួននោះឲ្យកាន់តែយល់ច្បាស់ថែមទៀតពីកិច្ច ទំនាក់ទំនងល្អទៅកាន់សាធារណៈជន និងក៏ដូចជាដៃគូទាំងអស់ក្នុងការមកពិនិត្យព្យាបាលជំងឺនិងអ្នកស្រាវទាំងឡាយនៅក្នុងមន្ទីរពេទ្យ។

លោកសាស្រ្តាចារវេជ្ជបណ្ឌិតឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាលម៉ែតបានមានប្រសាសន៍ដូច្នេះនៅក្នុងសិក្ខាសាលា សម្រាប់ប្រធានផ្នែក ស្តីអំពីកិច្ចការទំនាក់ទំនងនៅក្នុងមន្ទីរពេទ្យ ដែលរៀបចំដោយមន្ទីរពេទ្យកាល់ម៉ែត នារសៀលថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៦ក្នុងគោលបំណងបន្ថែមចំណេះដឹងពាក់ព័ន្ធនិងកិច្ចការទំនាក់ទំនងល្អដល់ប្រធានផ្នែករបស់មន្ទីរពេទ្យឲ្យមានការទាក់ទងល្អ ប្រកបដោយក្រមសីលធម៌ជាមួយអ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺ និងបុគ្គលិកក្រោមឱវាទ។

លោក អ៊ែ វេដូរីយ៉ាណូ ប្រធានគ្រប់គ្រងបណ្តាញមន្ទីរពេទ្យនៃទីក្រុងម៉ាសីប្រទេសបារាំង បានថ្លែងបានថ្លែងសិក្ខាសាលា សម្រាប់ប្រធានផ្នែក ស្តីអំពីកិច្ចការទំនាក់ទំនងនៅក្នុងមន្ទីរពេទ្យ ដែលរៀបចំដោយមន្ទីរពេទ្យកាល់ម៉ែត នៅរសៀលថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៦នេះគឺ ប្រធានផ្នែកគឺជាអ្នកដែលពិគ្រោះជាមួយអ្នកជំងឺដោយផ្ទាល់មានន័យថាពួកគាត់រស់នៅជាមួយអ្នកជំងឺរាល់ថៃ្ង ហើយប្រធានផ្នែកគឺមានទំនាក់ទំនងជាមួយបុគ្គលិកទាំងអស់នៅក្នុងមន្ទីរពេទ្យ ដូច្នោះកិច្ចការទំនាក់ទំនងវាចាំបាច់បំផុតនិងមានសារៈសំខាន់បំផុតសម្រាប់ប្រធានផ្នែកក្នុងការកិច្ចការទំនាក់ទំនងល្អជាមួយអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺដែលមកពឹងពាក់លើគ្រូពេទ្យ។

លោក បានបញ្ជាក់ថា សមត្ថភាពកិច្ចការប្រាស្រ័យទំនាក់ទំនងល្អជាមួយអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ និងបុគ្គលិកនៅក្នុងមន្ទីរពេទ្យមិនចាំបាច់អគ្គនាយក និងថ្នាក់ដឹកនាំមន្ទីរពេទ្យនោះទេ ប្រធានផ្នែកគឺជាភ្នាក់ងារនាំមុខគេធំក្នុងការផ្តល់ការទំនាក់ទំនងរវាងប្រធានផ្នែកជាមួយអ្នកជំងឺ គ្រួសារអ្នកជំងឺ។ លោកបញ្ជាក់ទៀតថាប្រសិនបើទំនាក់ទំនងនៃការទាក់ទងគ្នាមិនបានល្អ និងធើ្វឲ្យអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺអាចយល់ច្រឡំបកប្រែខុស និងយល់ខុស នាំមានការភ័ណ្ឌច្រឡំខុសពីការនិយាយរបស់ប្រធានផ្នែកដែលជាអ្នកប្រឹក្សាយោលបល់ដល់អ្នកជំងឺ៕

កាល់ម៉ែតកាល់ម៉ែតកាល់ម៉ែតកាល់ម៉ែតកាល់ម៉ែតកាល់ម៉ែតកាល់ម៉ែតកាល់ម៉ែតកាល់ម៉ែត

មតិយោបល់