ព័ត៌មានជាតិ

សិស្សប្រុសម្នាក់សម្រេចចិត្ត​ធ្វើអត្តឃាត​លោតពីលើអគារ ក្នុងអំឡុងពេលប្រឡង​ (Video Inside)

ភាព​តានតឹង ដោយសារ​តែ​សម្ពោធ ក្នុង​អំឡុង​ពេល​ប្រឡង ត្រូវបាន​គេ​ជឿជាក់ថា ជា​មូលហេតុ​ដែល​ធ្វើឲ្យ ក្មេងប្រុស​ម្នាក់​ដាច់​ចិត្ត​ធ្វើ​អត្តឃាត ដោយ​លោត​សម្លាប់​ខ្លួន​ពីលើ​អគារ​សាលា​។​
​ថ្មីៗ​នេះដែរ Xiao Zhen ដែល​ជា​សិស្ស​សាល​នៅ​វិទ្យាល័យ​មួយ ខណៈ​អង្គុយ​សុខៗ ស្រាប់តែ រត់​ចេញ​ក្រៅ​ថ្នាក់ ហើយ​ក៏​លោត​សម្លាប់​ខ្លួន​ពីលើ​អគារ​សាលា​តែម្តង​។
2014-03-22_132812

2014-03-22_132802
​រូបភាព​ដែល​បង្ហាញ​ក្នុង​ឃ្លិប​វិដេអូ​នេះ បាន​ស​បញ្ជាក់ថា សិស្ស​លា​លា​ជាច្រើន ដែល​រៀន​ជាមួយនឹង Xiao Zhen ដោយ​រៀបចំ​ឯកសារ​ប្រឡង តែ​សម្រាប់ Xiao Zhen នៅ​តែ​អង្គុយ ធ្មឹង ដោយ​មិន​ខ្វាយខ្វល់ អ្វី​ឡើយ ។ រំពេច​នោះ ក្មេងប្រុស រងគ្រោះ​ខាងលើ បាន ក្រោកឈរ និង​រត់​ទៅ​ក្រៅ​បន្ទប់ លោត​សម្លាប់ខ្លួន បង្ក​ឲ្យ​ភាព​ស្លន់សោ្លរ កើតឡើង ពេញ​សាលា​ទាំងមូល​។ សិស្ស​សាល​ជាច្រើន​បាន​រត់ចេញ​ពី​ថ្នាក់​នាំគ្នា​មើល​ហេតុការណ៍ ដ៏​រន្ធត់​នេះ ហើយ​សិស្ស​មួយចំនួនទៀត ទ្រហោយំ ជាមួយនឹង ការធ្វើអត្តឃាត​ដែល​មិន​ដឹង​មូលហេតុ ។​

​សិស្សសាលា​ដែល​ធ្វើអត្តឃាត នេះ ត្រូវបាន ស្ថានីយ៍ទូរទស្សន៍ CCTV យក​ទៅ​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត​។​
​ទំព័រ LiveLeak វិញ បាន​អាប់​ឡូត វីដេអូ​ឃ្លិប​នេះ ហើយ ក៏​ធ្វើឲ្យ អ្នកលេង Youtube មាន​ការភ្ញាក់ផ្អើល​ផង​ដែរ​ខណៈ ដែល​ឃើញ​ការសម្រេចចិត្តដ័​ល្ងង់​ខ្លៅ របស់​សិស្ស​ប្រុស​នោះ ។​ទំព័រ​ខាងលើ បាន​និយាយថា “​សិស្ស​ប្រុស​ខាងលើ មាន​សម្ពោធ​ក្នុងពេល​ប្រឡង ទើប​សម្រេចចិត្ត​ធ្វើ​អត្តឃាត​” ។ តែ​ទោះជា​យ៉ាងណា នេះ​មិនមែន​ជា​លើក​ទី ១ នោះទេ សម្រាប់​សិស្ស​និស្សិត​ជនជាតិ​ចិន ដែល​ធ្វើ​អត្តឃាត ។​

​បើ​តាម​ទិន្នន័យ ពី មជ្ឈមណ្ឌល គ្រប់គ្រង​និង​ការការពារ​ជំងឺ ក្នុង​ប្រទេស​ចិន បានឲ្យដឹងថា ក្នុង​រយៈពេល ៥០​ឆ្នាំ ចុង​ក្រោយ​មក​នេះ ការសម្រេចចិត្ត​ធ្វើអត្តឃាត ក្នុង​ប្រទេស​ចិន​ទាំងមូល កើនឡើង​រហូត​ដល់​ទៅ ៦០ ភាគរយ ។ ដោយ​ជា​មធ្យម ក្នុង ១ ឆ្នាំៗ មាន​មនុស្ស​ធ្វើអត្តឃាត មិនតិច​ជាង ២៨៧ ០០០ នាក់ ៕
ទស្សនាវិដេអូឃ្លិបដូចខាងក្រោមនេះ៖

មតិយោបល់