ព័ត៌មានអន្តរជាតិ

អង្ករជាង ៥.០០០ការ៉ុង ត្រូវគយសិង្ហបុរីស្ទាក់ចាប់ ក្រោយរកឃើញ….

សិង្ហបុរី: មន្រ្តីគយសិង្ហបុរី សហការជាមួយអ្នកជំនាញគីមីអាហារ បានឲ្យដឹងថា ពួកគេបានចាប់មានអង្ករក្លែងបន្លំផ្លាកសញ្ញាជាង ៥.០០០ការ៉ុង ដែលនាំចូលមកពីប្រទេសឥណ្ឌានៅថ្ងៃសុក្រនេះ ។នេះបើយោងតាមរយ: សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៦។

កាលពីថ្ងៃព្រហស្បតិ៍មន្ត្រីគយ បាននិយាយថា ខ្លួនបានស្ទាក់ចាប់កុងតឺន័រចំនួន ២០ ដែលបានដឹកអង្ករជាង ៥.០០០ការ៉ុងមានទម្ងន់ ១២៩ តោន ចេញពីច្រកកំពុងផែ Pasir Panjang ។

អង្ករទាំងនេះ ត្រូវបានរឹបអូសបន្ទាប់ពីផ្លាកសញ្ញាពាណិជ្ជលើការ៉ុងស្រដៀង ទៅនឹងផ្លាកសញ្ញាពាណិជ្ជមួយទៀត ដែលបានចុះបញ្ជីរួចហើយ នៅក្នុងប្រទេសសិង្ហបុរី។

មកទល់ពេលនេះ មន្រ្តីគយ និងអ្នកជំនាញគីមីអាហារ កំពុងពិនិត្យមើលគុណភាពអង្ករ ដោយសង្ស័យថា ជាអង្ករក្លែងក្លាយ ឬអង្ករមានសារធាតុគីមីខ្ពស់៕

អង្គារ

មតិយោបល់