ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ផ្ទុះគ្រាប់បែកក្នុងរថយន្តមួយ នៅប្រទេសលីប៊ី សម្លាប់ឆ្មាំប្រធានាធិបតីចំនួន២២នាក់

លីប៊ីៈ ប្រព័ន្ធផ្សព្វផ្សាយ និងប្រភពពីមន្ទីរពេទ្យ បានឲ្យដឹងថា យ៉ាងហោចណាស់ឆ្មាំប្រធានាធិបតីចំនួន ២២នាក់ស្លាប់ និង ៣០នាក់ទៀតរងរបួស ដោយការបំផ្ទុះគ្រាប់បែក ក្នុងរថយន្តមួយ បន្ទាប់ពីការប៉ះទង្គិចគ្នា ជាមួយក្រុមរដ្ឋអ៊ីស្លាម (IS) នៅប្រទេសលីប៊ី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។

ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បានវាយប្រហារមកលើ កងកម្លាំងឆ្មាំប្រធានាធិបតី នៅទីក្រុង Bowerat Al-Hasson ជិតនឹងទីក្រុង Sirte ដែលបានសម្លាប់ឆ្មាំចំនួន ១៨ នាក់ និង ៣០ នាក់ទៀតរងរបួស នេះបើយោងតាមការឲ្យដឹងពីលោក Osama Badi សមាជិកមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយ របស់ឆ្មាំប្រធានាធិបតី។

លោក Badi បានឲ្យដឹងបន្ថែមទៀតថា ឆ្មាំចំនួន ៤នាក់ ត្រូវបានសម្លាប់ ក្នុងការប៉ះទង្គិចគ្នា ដែលកើតទ្បើងមុនការវាយប្រហារ ដោយគ្រាប់បែកអត្តឃាត។

ប្រភពវេជ្ជសាស្រ្តនៃមន្ទីរពេទ្យកណ្តាល Misurata បានបញ្ជាក់ថា មកទល់ពេលនេះ គេទទួលបានសាកសពចំនួន ២២ ហើយ ដែលខាងមន្ទីរពេទ្យរំពឹងថា អាចនឹងមានសាកសពបន្ថែមទៀត៕

fWu2b75w5UtjPaLpGyARQEITi-vdAxFe

មតិយោបល់