ព័ត៌មានជាតិ

បិសាចតណ្ហា! ចាប់រំលោភក្មេងស្រីម្នាក់បានសម្រេច វាយរហូតសន្លប់ រួចអូសទម្លាក់ទឹកស្រះដើម្បីផ្តាច់ជីវិត

ស្វាយរៀងៈ ជនសង្ស័យម្នាក់ដែលជាបិសាចតណ្ហា បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ដែលកំពុងនៅផ្ទះតែម្នាក់ឯងបានសម្រេច និងវាយទៅលើក្មេងស្រីរងគ្រោះរហូតដល់សន្លប់បាត់ស្មារតី រួចអូសក្មេងស្រីរងគ្រោះយកមកទម្លាក់ទឹកស្រះខាងក្រោយផ្ទះ ដើម្បីប៉ុនប៉ងសម្លាប់បំបិទភស្តុតាង តែសំណាងល្អជីវិតថ្លៃត្រូវបានម្តាយក្មេងស្រីរងគ្រោះមកទាន់ស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង។

បើតាមសមត្ថកិច្ចនគបាលបានឲ្យដឹងថាជនសង្ស័យឈ្មោះ ព្រំ សាវិន (ហៅភេទ) ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ន.ស.ម.ល អាយុ១៤ឆ្នាំជាសិស្សវិទ្យាល័យស្វាយរៀង មានទីលំនៅកន្លែងកើតហេតុខាងលើ។

ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញជនសង្ស័យបានផឹកស្រានៅតូបលក់ដូរ ក្នុងភូមិរហូតស្រវឹងបន្ទាប់មកក៏ដើរត្រឡប់ទៅផ្ទះវិញ ខណៈដើរដល់ផ្ទះក្មេងស្រីរងគ្រោះ ជនស្រេកឃ្លានតណ្ហាខាងលើបានឃើញក្មេងស្រីរងគ្រោះនៅផ្ទះម្នាក់ឯង ក៏ចូលទៅធ្វើសកម្មភាពចាប់រំលោភ ក៏ប៉ុន្តែជនរងគ្រោះមិនព្រម ក៏បានរើបម្រាស់ ត្រូវជនកំណាចបានប្រើហិង្សាវាយធ្វើបាបទៅលើរាងកាយដោយជិះសង្កត់ពីលើ ចាប់បោកក្បាលទៅលើដី រងរបួសបែកក្បាលលើគុម្ពត្រចៀកខាងស្តាំដាច់ផ្ទៃមុខ ហើយដៃម្ខាងបិទមាត់វាយហែកអាវហែកសំពត់ ដាច់របួសសុះពេញខ្នង និងមួលភ្លៅរបួសជើងទាំងសងខាង ធ្វើឲ្យក្មេងស្រីរងគ្រោះឈឺចាប់យ៉ាងខ្លាំងហើយជនកំណាចបានចាប់រំលោភរហូតបានសម្រេចតែម្តង។

ប្រភពដដែលបន្តថា បន្ទាប់ពីរំលោភបានសម្រេចហើយ ជនសង្ស័យបានវាយក្មេងស្រីរងគ្រោះឲ្យសន្លប់ និងអូសនាងយកទៅទម្លាក់ក្នុងទឹកស្រះខាងក្រោយផ្ទះ ដោយបានចាប់ច្រមុជទឹកប៉ុនប៉ងសម្លាប់បំបិទមាត់ ក៏ប៉ុន្តែជីវិតថ្លៃ ពេលនោះត្រូវបានម្តាយជនរងគ្រោះដឹកគោត្រឡប់មកផ្ទះវិញ មិនឃើញកូនឃើញតែកង់បញ្ឈរនៅខាងក្រោមផ្ទះហើយដាក់កាបូបសៀវភៅនៅក្នុងកន្ត្រកកង់ខាងមុខ ក៏ស្រែកហៅកូន មិនឮកូនឆ្លើយ ក៏ដើរទៅរកក្នុងបន្ទប់ទឹកក៏មិនឃើញក៏ស្រែកហៅទៀតថា កូនឯងកុំពួនម៉ែធ្វើឲ្យម៉ែភ័យ ស្រាប់តែឮកូនយំថ្ងូរនៅក្រោយផ្ទះក៏រត់ទៅរកមើលមាត់ស្រះ រាវរកកូន បានប៉ះកួយដៃកូនរួចលើបីកូនចេញពីក្នុងទឹកស្រះទាំងអាក្រាតកាយ ចំណែកក្មេងស្រីរងគ្រោះដែលជាកូន ក៏សន្លប់បាត់ស្មារតីតែម្តង ទើបស្ត្រីជាម្តាយភ័យក៏ស្រែកឆោឡោភ្ញាក់ផ្អើលដល់អ្នកជិតខាងមកជួយឃើញរបួសផ្ទៃមុខបែកក្បាល ដាច់របួសពេញខ្នងដៃជើងគួរឲ្យសង្វែក សំណាងល្អក្បាលគងលើស្មៅផុតទឹកទើបមិនស្លាប់។ខណៈដែលកំពុងមានការឆោឡោ មានអ្នកជិតខាង ឃើញជនសង្ស័យរត់ចេញពីក្រោយផ្ទះជនរងគ្រោះ ទើបទូរសព្ទប្តឹងសមត្ថកិច្ច រហូតដល់ម៉ោង៧និង៥០នាទីយប់ សមត្ថកិច្ចមកដល់ក៏ចាប់ខ្លួនជនសង្ស័យបាន ខណៈជនសង្សយ័ទៅពួននៅក្នុងផ្ទះរបស់ខ្លួនដែលនៅខាងជើងផ្ទះជនរងគ្រោះចម្ងាយ៣០ម៉ែត្រប៉ុណ្ណោះគឺរបងជាប់គ្នា។

ក្រោយពេលកើតហេតុ នារីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង សន្លប់តាំងពីថ្ងៃកើតហេតុ រហូតដល់ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ទើបដឹងខ្លួនឡើងវិញតែកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់ក្មេងស្រីរងគ្រោះរំលោភរហូតបានសម្រេច និងបានវាយឲ្យសន្លប់ រួចអូសយកទៅទម្លាក់ទឹកស្រះក្រោយផ្ទះជនរងគ្រោះពិតប្រាកដមែន ដោយស្មានថាជនរងគ្រោះស្លាប់ ទើបយកទៅទម្លាក់ទឹកបំបាត់ភស្តុតាង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ការិយាលយ័ព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

រំលោភរំលោភរំលោភ

https://youtu.be/UcL7mAJC-7s

មតិយោបល់