ព័ត៌មានជាតិ

បាញ់ប្រហារជាច្រើនគ្រាប់នៅក្លឹបកម្សាន្ត Epic សន្តិសុខម្នាក់បាក់ជើងខាងស្តាំ និងបែកគ្រាប់ភ្នែក

ភ្នំពេញ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានក្រុមជនមិនស្គាល់មុខ បានជិះម៉ូតូមកធ្វើសកម្មភាពបាញ់ប្រហារ ជាច្រើនគ្រាប់ទៅលើក្លឹបកម្សាន្ត Epic បណ្តាលឲ្យសន្តិសុខម្នាក់ រងរបួសបាក់ជើងខាងស្តាំ និងបែកគ្រាប់ភ្នែកខាងឆ្វេង ខណ:ដែលសន្តិសុខជាច្រើននាក់ កំពុងឈរឈាម នៅខាងមុខក្លឹប។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងប្រមាណ៣ទាបភ្លឺ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងមុខក្លឆបកម្សាន្ត Epic ស្ថិតនៅក្បែរស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

បន្ទាប់ពីកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ព្រោះរងរបួសធ្ងន់ធ្ងរខ្លាំងពេក ។ ទោះជាយ៉ាងណាករណីបាញ់ផ្អើលរាជធានីភ្នំពេញទាំងយប់នេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពីមូលហេតុច្បាស់នៅឡើយ ដោយសមត្ថកិច្ច កំពុងស៊ើបអង្កេតករណីបាញ់ប្រហារនេះ ៕

មតិយោបល់