ព័ត៌មានជាតិ

បំបែក​កំណត់ត្រា​ពិភពលោក​ដោយ​ដុត​ខ្លួនឯង​រយៈពេល ជិត​៦ នាទី​

​បើ​យោង​តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក​នៃ​ការដុត​ខ្លួន​រយៈពេល​យូរ​ជាង​គេ​លោក Tvdtling Joe ជនជាតិ អូទ្រីស​មាន​វ័យ ៣៣ ឆ្នាំ​បាន​ទទួល​ជោគជ័យ​ក្នុង​ការដុត​ខ្លួនឯង​រយៈពេល ៦ នាទី​។ បន្ទាប់ពី​បាន​ពាក់អាវ​ការពារ និង​ដុត​ភ្លើង​នៅ​លើ​ខ្លួន Tvdtling បាន​ដើរ​តាម​ផ្លូវ​នៃ​ទីក្រុង Aalzburg រយៈពេល ៥ នាទី និង ៤១​វិនាទី​ដូច្នេះ​អាច​បំបែក​កំណត់ត្រា​នៃ​ការដុត​ខ្លួន​យូរ​ជាង​គេ​នៅលើ​ពិភពលោក​។ ព្រោះ​អតីត​ម្ចាស់​កំណត់ត្រា​ពីមុន​គឺ​លោក Jayson Dumenigo ជនជាតិ​អាមេរិក អាចធ្វើ​បាន​ត្រឹម ៥ នាទី និង ២៥ វិនាទី​។ បើ​តាម​របាយការណ៍​ឲ្យដឹងថា លោក Tvdtling មាន​ជំនាញ​ក្នុងកា​រម្តែង​ខ្សែភាពយន្ត​ដែលមានស​កម្ម​ភាពរន្ធត់ៗ ហើយ​គាត់​ធ្លាប់​ជា​ម្ចាស់​នៃ​ពានរង្វាន់​កិត្យានុភាព សម្រាប់​ដំណើរ​ផ្សងព្រេង​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/JoeTvdtling2_zpsed4734fb.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/JoeTvdtling3_zpsd48ee453.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/JoeTvdtling1_zpsea5ab519.jpg

មតិយោបល់