ព័ត៌មានកីឡា

គ្រូ Morocco ថា កីឡាករកម្ពុជាលេងម្សិលមិញ ដូចមិនចង់ឈ្នះ

ក្រោយបញ្ចប់ការប្រកួតដោយលទ្ធផល ១-១ គ្រូបង្គោលក្រុម Morocco All Star បានលើកឡើងថា កីឡាករ Cambodia All Star ម្សិលមិញ លេងដូចគ្មានចង់ឈ្នះបន្តិចសោះ។

គ្រូបង្វឹករូបនេះបានថ្លែងថា កីឡាកររបស់ក្រុមម្ចាស់ផ្ទះហាក់ខ្វះទំនុកចិត្ត និងឆន្ទៈចង់ឈ្នះ ដោយលេងបែបធម្មតាៗ គ្មានសម្ពាធខ្លាំងខ្លា។

« តាមពិតទៅខ្ញុំបានឈ្នះមុនការប្រកួតទៅហើយ ដោយបានដឹកនាំក្រុមមកប្រកួតនៅលើដីកម្ពុជា។ យើងមើលទៅ ការប្រកួតនេះ កម្ពុជា និង ម៉ារ៉ុក លេងល្អមួយវគ្គម្នាក់ ប៉ុន្តែនិយាយទៅកីឡាករកម្ពុជា ពួកគេលេងធម្មតាៗ គ្មានកលល្បិចសោះ មើលទៅដូចជាមិនចង់ឈ្នះឡើយ។ » សម្តី គ្រូម៉ារ៉ុក។

ក្រុម Marocco បានស៊ុតគ្រាប់បាល់នាំមុខកម្ពុជា តាំងពីនាទីទី៦នៃវគ្គទី១ និងរក្សាលទ្ធផលនេះរហូតចប់វគ្គទី១។ ប៉ុន្តែចូលវគ្គទី២ នាទីទី៦៥ ខ្សែប្រយុទ្ធ Mattew របស់វេស្ទើនភ្នំពេញ បានស៊ុតគ្រាប់បាល់វាយបកតាមស្មើឲ្យក្រុមកម្ពុជាតែម្តង។

គួរបញ្ជាក់ថា នេះជាប្រកួតទី៤ហើយសម្រាប់ក្រុម Cambodia All Star ក្នុងឆ្នាំ២០១៦នេះ ដោយពុំទាន់ស្គាល់ពាក្យថាចាញ់ឡើយ ពោលគឺឈ្នះ៣ ស្មើ១។

មតិយោបល់