ព័ត៌មានអន្តរជាតិ

ភ្លើងឆេះអគារផ្ទះជាង ១០០ ខ្នងនៅជប៉ុន

ជប៉ុន: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ភ្លើងឆេះ ជាមួយខ្យល់បក់យ៉ាងខ្លាំង បានលេបត្របាក់អគារផ្ទះ ១៤០ ខ្នង នៅភាគកណ្តាលប្រទេសជប៉ុន ហើយខណ:នេះ មនុស្សរាប់រយនាក់ ត្រូវបានអាជ្ញាធរណែនាំឲ្យជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ដើម្បីសុវត្ថិភាព។ នេះបើយោងតាមរយ: សារព័ត៌មាន Skynews ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦

រដ្ឋាភិបាលទីក្រុង Niigata បានអំពាវនាវដល់កងយោធាឲ្យបញ្ជូនកងទ័ព ដើម្បីមកជួយពន្លត់អគ្គិភ័យនេះ ស្ថិតនៅទីក្រុង Itoigawa លើឆ្នេរសមុទ្រនៃប្រទេសជប៉ុន ចម្ងាយ ២៥០ គីទ្បូម៉ែត្រ ភាគពាយព្យនៃទីក្រុងតូក្យូ ។

ទូរទស្សន៍ NHK បានរាយការណ៍ថា មានមនុស្សពីរនាក់ បានរងរបួសបន្ទាប់ពីភ្លើងផ្ទុះឆេះឡើង នៅក្នុងភោជនីយដ្ឋានមួយ និងបានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់អគារផ្ទះជាច្រើនខ្នង ៕

មតិយោបល់