ព័ត៌មានជាតិ

ត្រឹមជ័រកៅស៊ូបង្កាត់ភ្លើងកន្លះបេ ក៏អាចជាប់គុកបានដែរ!.

កំពង់ចាម: ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណ:ដែលកំពុងធ្វើសកម្មភាពលួចបកជ័រអង់តែន (ជ័រសសៃសម្រាប់បង្ហូរទឹកជ័រ) កាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចឡូតិ៍កៅស៊ូលេខ ១៥C៣ ភូមិគីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ មានឈ្មោះ ឈុំ វង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ៥៦ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។

ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងនគរបាលការពារចម្ការកៅស៊ូបឹងកេត ធ្វើការបានចាប់ឃាត់ ខ្លួនរួមទាំងមធ្យោបាយម៉ូតូ១គ្រឿង ម៉ាកវ៉េវ (ចាស់) រួមនឹងវត្ថុតាងជ័រកៅស៊ូចំនួនកន្លះបេ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់