ព័ត៌មានជាតិ

យុវជនម្នាក់ រួមនិងថ្នាំញៀនជិត១០កញ្ចប់ ត្រូវបញ្ជូនទៅកាន់តុលាការ

ត្បូងឃ្មុំ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកមេមត់ ធ្វើការស្រាវជ្រាវបង្ក្រាបចាប់ខ្លួនបាន កាលពីវេលាម៉ោង២និង១៥នាទី រសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចអនុវិទ្យាល័យប៊ុន រានី ហ៊ុនសែន ផ្លាកសំរោង ស្ថិតក្នុងភូមិបុរីតេជោសែន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដកហូតបានថ្នាំញៀនចំនួន៨កញ្ចប់ ពេលនេះត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ តុលាការហើយនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ។

ជនសង្ស័យមានឈ្មោះ ឆាយ ឬទ្ធា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិ ឃុំខាងលើ។ ដកហូតបានថ្នាំញៀន៨កញ្ចប់ ក្នុងនោះមាន៦កញ្ចប់តូច ,ធន់កណ្តាល១ កញ្ចប់ និងកញ្ចប់ធំ១កញ្ចប់។

សូមបញ្ជាក់ថា នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៦ វេលាម៉ោង២ និង១៥នាទី ជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ចុះល្បាតឆែកឆេរអាវុធជាតិផ្ទុះក្នុងភូមិសាស្ត្រស្រុកមេមត់ ពេលទៅដល់ចំណុចអនុវិទ្យាល័យប៊ុន រានី ហ៊ុនសែន ផ្លាកសំរោង ស្ថិតក្នុងភូមិបុរីតេជោសែន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឃើញមុខសញ្ញាគួរឲ្យសង្ស័យ កំពុងអង្គុយលេងក្នុងសាលារៀនខាងលើ ទើបកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន និងឆែកឆេររកឃើញនូវម្សៅក្រាមពណ៍សសង្ស័យថាជាថ្នាំញៀនប្រភេទមាទឹកកកចំនួន៨កញ្ចប់តែម្តង រួចសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យរួមនឹងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីធ្វើការសាកសួរ និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តនៅព្រឹកនេះហើយ ៕

មតិយោបល់