ព័ត៌មានជាតិ

រន្ធត់!.. ស្រវឹងបើកម៉ូតូទៅបុកគូទរថយន្តស៊ិនទ្រី ផុងលលាដ៏ក្បាលស្លាប់ភ្លាមៗ

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីយុវជនម្នាក់ បើកម៉ូតូស្ថិតក្នុងស្ថានភាពស្រវឹង រួចជ្រុលល្បឿនទៅបុកគូទរថយន្តស៊ិនទ្រីពេញទំហឹង បណ្តាលឲ្យផុងលលាដ៏ក្បាលស្លាប់ភ្លាមៗមួយប៉ប្រិចភ្នែក ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង៣០នាទី យប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្បែរនឹងស្ថានីយ៍ប្រេងឥន្ទន:តេលា ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះខាងលើ ជិះម៉ូតូម៉ាក ស៊ុយសាគីនិច ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1FF-0575 មួយគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិច បានចេញពីកន្លែងផឹកស៊ីមួយកន្លែងក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក ខណ:មកដល់ចំណុចកើតហេតុខាងលើដោយសារតែជនរងគ្រោះបើកបរលឿននិងស្រវឹងផងនោះ ក៏ជ្រុលចង្កូតទៅបុកចំពីក្រោយថយន្តដឹកសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី មួយគ្រឿងដែលកំពុងតែឈប់ប្រមូលសំរាមយ៉ាងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះបោកផ្ទប់នឹងរថយន្ត ផុងលលាដ៏ក្បាល
ស្លាប់បាត់បង់ជីវិតភ្លាមៗ ក្នុងថ្លុកឈាមនៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយពីកើតហេតុ គេសង្កេតឃើញក្រុមគ្រួសារជនរងគ្រោះ បានមកដល់កន្លែងកើតហេតុ និងបានយកសពជនរងគ្រោះ ដើម្បីទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ។ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំសាច់ញាតិមកទទួលយក៕

មតិយោបល់