កណ្តាលៈ បុរសចំណាស់ម្នាក់ ត្រូវបានឃាត់ខ្លួន ក្រោយពីប្រើល្បិចឲ្យលុយ១៥០០រៀលទៅក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ទិញទឹកអំពៅ រួចល្បួងចាប់រំលោភ រហូតបានសម្រេច។ ការឃាត់ខ្លួន ធ្វើឡើងកាលពីវេលាម៉ោង១រសៀសថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិតាំងឫស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់ណ្តាល ខេត្តណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស្រឿន ផាត ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ថ.ដ.វ អាយុ១៥ឆ្នាំ ជនជាតិខ្មែរមុខរបរ នៅផ្ទះមើលប្អូនមានទីលំនៅភូមិឃុំកើតហេតុ។
ក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះបានជិះកង់ទៅបេះផ្លែពុទ្រ្ធានៅស្ពានទី១ខាងត្បូងភូមិ ពេលជិះកង់ជិតដល់ក៏ត្រឡប់មកវិញ មកដល់មុខផ្ទះជនសង្ស័យមានមនុស្សស្រីម្នាក់មិនស្គាល់ឈ្មោះបានហៅក្មេងស្រីរងគ្រោះឲ្យចូលអង្គុយលេងនៅផ្ទះជនសង្ស័យ ពេលក្មេងស្រីរងគ្រោះចូលអង្គុយបានបន្តិច មនុស្សស្រីនោះបានដើរចេញបាត់ បន្ទាប់មកជនសង្ស័យឲ្យលុយក្មេងស្រីរងគ្រោះ១៥០០រៀលទៅទិញទឹកអំពៅ ពេលទិញបាន ក្មេងស្រីរងគ្រោះយកមកឲ្យជនសង្ស័យ ហើយជនសង្ស័យឲ្យទៅមនុស្សម្នាក់ទៀតឈ្មោះ អយ អាត់ ១ ថង ក្មេងស្រីរងគ្រោះ១ថង ខ្លួនឯង១ថង ពេលផឹកទឹកអំពៅអស់ជនសង្ស័យបានចាប់ទាញដៃក្មេងស្រីរងគ្រោះចូលក្នុងបន្ទប់ក្រោមផ្ទះជនសង្ស័យ ហើយធ្វើសកម្មភាពរំលោភបានសម្រេច ជនសង្ស័យគំរាមមិនឲ្យប្រាប់ឪពុកម្តាយ។
បញ្ជាក់ថា ពេលជនសង្ស័យចាប់រំលោភក្មេងស្រីរងគ្រោះនោះឈ្មោះ អយ អាត់នៅក្រោមផ្ទះនោះដែរ។
លុះដល់ម៉ោង៧យប់ថ្ងៃដដែល ក្មេងស្រីរងគ្រោះបានប្រាប់ម្តាយ ហើយម្តាយក៏នាំកូនមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រកាជន្លឹង។ ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ បានចុះឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកអធិការដ្នាននគរបាលស្រុកបន្តអនុវត្តនីតិវិធី៕
មតិយោបល់