ព័ត៌មានជាតិ

ផឹកស្រាថ្នាំអស់កន្លះលីត្រ ព្រឹកឡើងស្លាប់!..

ភ្នំពេញ: បុរសម្នាក់ បានទិញស្រាថ្នាំកន្លះលីត្រ ផឹក២នាក់មិត្តភក្តិ លុះព្រឹកឡើងស្រាប់តែប្រទះឃើញដេកស្លាប់បាត់ទៅហើយ មិនដឹងតាំងពីពេលណា បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង៤០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិថ្មគោល៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ បៃ ពិសដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ មានស្រុកកំណើតនៅស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីបងស្រីរបស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១៦ខែមករា ឆ្នាំ២០១៧ ប្អូនប្រុសរបស់គាត់រួមនឹងមិត្តភក្តិរបស់គេម្នាក់ទៀត បាននាំគ្នាទិញស្រាថ្នាំកន្លះលីត្រយកមកផឹក ក្រោយពេលផឹកអស់ស្រាហើយនោះក៏ចែកជើងគ្នាទៅដេករៀងៗខ្លួន។ លុះដល់វេលាម៉ោងកើតហេតុខាងលើ ខ្លួនជាបងស្រីបានដើរទៅដាស់ប្អូនឲ្យងើប ស្រាប់តែប្រទះឃើញប្អូនរបស់គាត់ដេកស្លាប់បាត់ទៅហើយមិនដឹងតាំងពីពេលណាមកនោះទេ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឡើងតែម្តង ៕

//youtu.be/eofxgWXjAiY

មតិយោបល់