ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវដើមឈើបាក់សង្កត់សា្លប់ នៅខេត្តព្រះវិហារ

ព្រះវិហារ: កាលពីវេលាម៉ោង ១២ និង១០នាទីត្រង់ថ្ងៃទី ២២ ខែមិនា ឆ្នាំ២០១៩ មានករណីបុរសម្នាក់កាប់ដើមឈើរលំសង្កត់ បណ្ដាលឲ្យស្លាប់ ស្ថិតនៅត្រង់ចំណុចព្រៃឡង់ខាងកើត ភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។

ជនរងគ្រោះមានឈ្មោះ ថន ដេត ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិឃុំ កើតហេតុខាងលើ បានប្រើម៉ាស៊ីនត្រង់ស៊ីន័រ ដើម្បីកាត់ដើមឈើ បណ្ដាលឲ្យមែកឈើ បាក់ធ្លាក់ ត្រូវចំក្បាល ស្លាប់មួយរពេច។

ក្រោយពេលកើតហេតុ សពត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

មតិយោបល់