ព័ត៌មានជាតិ

ស្លាប់ម្នាក់ភ្លាមៗបន្ទាប់ពីរថយន្តបុកម៉ូតូ

ព្រះសហនុ:​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើង រវាង រថយន្តនិង ម៉ូតូ ក្នុងទិសដៅស្របគ្នា កំពង់សោម ភ្នំពេញបណ្តាលឲ្យស្លាប់ម្នាក់ បង្កដោយរថយន្តមិនស្គាល់ម៉ាកក្រោយពេលកើតហេតុបើករត់បាត់ កាលពីវេលាម៉ោង៦និង២៥នាទីយប់ ថ្ងៃ ទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅចំណុចគីឡូម៉ែត្រ ១០៨-១០៩ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ សឿ សឿន ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

បើកបរម៉ូតូ ម៉ាកវេវ គ្មានស្លាកលេខ (ឆ្អឹង) ។
បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកខូចខាតម៉ូតូ០១គ្រឿង។បច្ចុប្បន្នម៉ូតូនិងសពប្រគល់ជូនគ្រួសារ រងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់