ចិន: យោងតាមក្រុមឃ្លាំមើលផ្នែកស្តង់ដារគុណភាពរបស់ប្រទេសចិនបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ក្រុមហ៊ុន Volkswagen ដែលជាក្រុមហ៊ុនផលិតរថយន្តយក្សរបស់ប្រទេសអាល្លឺម៉ង បានប្រមូលរថយន្ត ១៤៧.៩៥៥គ្រឿងនៅក្នុងប្រទេសចិន ត្រឡប់មកវិញ ក្រោយពីរកឃើញថា មានបញ្ហាខុសបច្ចេកទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៧ មិថុនានេះ។
ការប្រមូលរថយន្តនេះពាក់ព័ន្ធរថយន្តប្រភេទ Touran ដែលបានផលិតនៅក្នុងឆ្នាំ ២០០៤និង២០១២ ផលិតក្នុងចន្លោះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០០៤ និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីអគ្គរដ្ឋបាលរបស់ប្រទេសចិន បានត្រួតពិនិត្យគុណភាពដោយអធិការកិច្ច។
បើយោងតាមសេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា ហ្វុយហ្ស៊ីបនៃពន្លឺខាងមុខរថយន្តទាំងនេះ អាចនឹងមិនដំណើរការបានត្រឹមត្រូវនៅក្នុងសីតុណ្ហភាពខ្ពស់និងបង្កឱ្យមានហានិភ័យសុវត្ថិភាព។
សូមជម្រាបថា រថយន្តដែលត្រូវប្រមូលនេះនឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែមិថុនាហើយក្រុមហ៊ុនផលិតរថយន្តនេះនឹងជួសជុលដោយសងជម្ងឺចិត្តដោយឥតគិតថ្លៃផងដែរ៕
មតិយោបល់