ព័ត៌មានជាតិ

ទំនងជាស្រវឹង បុគ្គលិកក្រុមហ៊ុនកូកាកូឡា បើករថយន្តឆ្លាមធ្លាក់ទឹកស្លាប់បីនាក់

បន្ទាយមានជ័យៈ បុគ្គលិកក្រុមហ៊ុនកូកាកូឡា បានបើករថយន្តយ៉ាងលឿនប្រហែលជាបានជែងគ្នាជាមួយរថយន្តផ្សេងទៀត ក៏បានបណ្តាលឲ្យរថយន្តបោះពួយធ្លាក់ចូលប្រឡាយស្លាប់ យ៉ាងហោចណាស់បីនាក់ បន្ទាប់ពីក្រុមជួយសង្គ្រោះកំពុងតែព្យាយាមទាញចេញពីរថយន្តឆ្លាមដែលបើកធ្លាក់ចូលទៅក្នុងទឹកប្រឡាយ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា ៥និង៣០នាទីល្ងាច ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ មុខមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យតាមបណ្តោយកំណាត់ផ្លូវជាតិលេខ៥។

លោក សួន នីប៉ូ ប្រធានផ្នែកចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា តាមសម្តីសាក្សីបានប្រាប់សមត្ថកិច្ចថារថយន្តឆ្លាមមួយគ្រឿងបានបើកបរពីជើងទៅត្បូង លុះបើកមកដល់ចំនុចកើតហេតុរថយន្តនេះបានឡើងជែងជាមួយរថយន្តមួយផ្សេងទៀតក្នុងស្ថានភាពគ្រោះថ្នាក់ហើយក៏រេចង្កូតធ្លាក់ផ្លូវចូលទៅក្នុងទឹកលិចរថយន្តតែម្តង។

បុគ្គលិកក្រុមហ៊ុនកូកាកូឡាទាំងបីនាក់នោះ ទី១ឈ្មោះ ហ៊ុយ ឡាសាំង ភេទប្រុស អាយុ ៣២ឆ្នាំ, ទី២ឈ្មោះ សេន តុលា អាយុ ៣២ឆ្នាំ និងទី៣ឈ្មោះ សុ ជាតិ អាយុ ៣២ឆ្នាំ។ អ្នកទាំងបីនាក់ មានទីលំនៅនៅភូមិសាលាដែង ឃុំឬស្សីក្រោក ស្រុកមង្គលបុរី។

ក្រោមការជួយអន្តរាគមន៍ពីប្រជាពលរដ្ឋនិងសមត្ថកិច្ចអស់រយៈពេលយ៉ាងយូរទើបទាញជនរងគ្រោះចេញបានចំនួនបីនាក់។ ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជាក់ថាបានស្លាប់បាត់បង់ជីវិតទៅហើយគ្រាដែលរថយន្តលិចទៅក្នុងទឹកហើយអ្នកជួយសង្គ្រោះយូរពេក។
សាក្សីបានឲ្យដឹងថាជនរងគ្រោះទាំងបីនាក់ជាគ្រូបង្រៀននៅសាលាបឋមសិក្សាឬស្សីក្រោកក្នុងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។ ពេលនេះសពទាំងបីនាក់ត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យរួចហើយរីឯរថយន្តសមត្ថកិច្ចកំពុងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត។

ចំពោះករណីគ្រោះថ្នាក់ចរាចរនេះសមត្ថកិច្ចសន្និដ្ឋានថាគឺបណ្តាលមកពីបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ហើយមានជាតិស្រវឹង៕

https://youtu.be/g8WzJePzLzk

photo_2016-09-04_21-07-11photo_2016-09-04_21-07-14photo_2016-09-04_21-07-17photo_2016-09-04_21-07-20photo_2016-09-04_21-07-23photo_2016-09-04_21-07-26

មតិយោបល់