ជប៉ុនៈ បើតាមក្រុមមន្ត្រី នៅថ្ងៃអាទិត្យនេះ បាននិយាយថា ចំនួនមនុ្សស្លាប់បានកើនទ្បើងដល់ ១៧ នាក់ ដោយសារព្រុះទីហ្វុង Loinrock បានវាយប្រហារភាគឦសានប្រទេសជប៉ុន កាលពីល្ងាចថ្ងៃអង្គារ ហើយខណៈនេះ ព្យុះទីហ្វុង Loinrock កំពុងបន្តការគំរាមគំហែងភាគនិរតីនៃប្រទេស។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃ៤ ខែកញ្ញា ឆ្នាំ២០១៦។
ព្យុះនេះ បានវាយប្រហារប្រទេសជប៉ុន នៅអំទ្បុងពេលរដូវភ្លៀង ចូលមកដល់ក្នុងឆ្នាំ ២០១៦ នេះ ហើយវាបានបោកបក់យ៉ាងខ្លាំង នៅវេលាម៉ោង ៧យប់ (ម៉ោងនៅទីក្រុងតូក្យូ) ក្នុងល្បឿនប្រមាណជា ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។
មកទល់ពេលនេះ មនុស្សពីរបន្ថែមទៀត ត្រូវបានបញ្ជាក់ថា ស្លាប់នៅថ្ងៃអាទិត្យនេះ បន្ទាប់ព្យុះបាន វាយប្រហារក្នុងប្រទេស កាលពីសប្តាហ៍មុន។
បើតាមរបាយការណ៍ បានឲ្យដឹងថា ខណៈនេះមនុស្សស្លាប់សរុប ១៧នាក់ហើយ ក្នុងនោះពីរនាក់ ត្រូវបានបញ្ជាក់ថា ស្លាប់នៅភាគខាងជើងកោះហុកកៃដូ៕
មតិយោបល់