ភ្នំពេញៈ បុរសជានិសិ្សតពេទ្យម្នាក់វាយខ្លួនឯងបែកក្បាលឈាមស្រោចពេញខ្លួនរងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍ កើតឡើងកាលពីវេលាម៉ោង៤និង៥នាទីថ្ងៃទី៧ខែកញ្ញា ឆ្នាំ ២០១៦ស្ថិត នៅផ្លូវបេតុងលេខ៣៦ផ្ទះលេខ ១៨C ក្នុងបុរីសូនីភូមិឬស្សីសង្កាត់ស្ទឹងមានជ័យខណ្ខមានជ័យរាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋដែលជាអ្នកជិតខាងបានប្រាប់ឲ្យដឹងថា គេមិនបានដឹងថាមានមូលហេតុអ្វីនោះទេ ដោយគេឃើញបុរសរូបនោះអង្គុយនិយាយគ្នាតែមិនដឹងថានិយាយជាមួយអ្នកណានោះទេ ស្រាប់តែពេលឈប់ គាត់បានអើតមើលពេលនោះបានឃើញយកអង្រែបុកគ្រឿងមកវាយក្បាលខ្លួនឯង។ បុរសខាងលើនៅផ្ទះតែម្នាក់ឯងហើយផ្ទះបានចាក់សោរពីខាងក្នុងទៀតគាត់បានស្រែកប្រាប់អ្នកដែលរត់ម៉ូតូឌុបដែលនៅក្បែរនោះឲ្យជួយដែរតែមិនដឹងជាជួយយ៉ាងមិចដោយមានរបរងពទ្ធ័ជុំវិញនិងមានសំណាញ់ចូលជួយមិនបាន ក៏បានខលទូរសព្ទ័ហៅម្តាយឪពុកតែខលមិនចូល ទើបរាយការណ៍ទៅសមត្ថកិច្ចឲ្យមកជួយ។
ក្រោយមកក៏មានសង្សារបានមករួចបានខលទូរសព្ទ័ដែរតែមិនចូលទើបឲ្យគេជួយគាស់ទ្វារផ្ទះនិងវាយសោរចូលទៅជួយបានឲ្យរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យរុស្សុីដើម្បីជួយសង្រ្គោះអាយុជីវិត។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ៉េត ខេមរិន្ទ អាយុ២៣ឆ្នាំ មុខរបរជានិសិ្សតពេទ្យស្នាក់នៅកន្លែងកើតហេតុខាងលើហើយជនរងគ្រោះបានយកអង្រែមកវាយចំក្បាលខ្លួនឯងបែកហូរឈាមរងរបួសធ្ងន់ធ្ងរ។
សម្ថតកិច្ចបានបន្តទៀតថាករណីនេះមិនមែនេជាករណីឃាតកម្ម ឬគំនុំទេដោយជនរងគ្រោះបានយកអង្រែមលវាយបំបែកក្បាលខ្លួនឯងដើម្បីបញ្ចប់ជីវិតតែមិនបានសម្រេច៕
https://youtu.be/nSh8eR9M5CY
មតិយោបល់