ព័ត៌មានជាតិ

ចាប់ទាំងឥវ៉ាន់ ចាប់ទាំងមនុស្ស ថៃចាប់ឥវ៉ាន់របស់អាជីវករខ្មែរទៀតហើយ នៅផ្សាររ៉ុងក្លឿ

ភ្នំពេញ: នៅថ្ងៃទី១៧ ខែកញ្ញានេះ សមត្ថកិច្ចថៃ បានចាប់ឥវ៉ាន់របស់អាជីវករខ្មែរនៅផ្សាររ៉ុងក្លឿប្រទេសថៃទៀតហើយ ដោយគិតមកដល់ម៉ោងជាង២រសៀលគឺចាប់បានចំនួន២តូបហើយ។ តូបទី១ ចុះចាប់កាលពីវេលាម៉ោងប្រមាណជាង១២ថ្ងៃត្រង់ នៅចំណុចផ្លូវចុះពីអារ័ញ្ញមកចូលផ្សារ អាគារ H ចាប់យកឥវ៉ាន់និងមនុស្សជាមួយផងដែរ។

តូបទី២ ចាប់នៅវេលាម៉ោងប្រមាណជាង២រសៀល នៅចំណុចជាប់នឹងចំណតរថយន្តក្រុងរបស់ថៃដោយចាប់យកទាំងមនុស្សនិងឥវ៉ាន់ដូចគ្នាដែរ។ បើតាមប្រភពពីអាជីវករដែលនៅទីនោះបានឲ្យដឹងថា ការចុះចាប់នោះគេសង្កេតឃើញសកម្មភាពរបស់សមត្ថកិច្ចហាក់បីដូចជាចោអញ្ជឹង។

ប្រភពដដែរបានបន្តថា ការចាប់នោះគេសង្កេតឃើញមានតែសមត្ថកិច្ចប្រចាំនៅផ្សារនេះតែម្តង ដូចជាមិនឃើញមានក្រុម DSI ហើយក៏មិនមានមនុស្សចំឡែកណាដែលគេសង្សយ័ថា ជាក្រុមDS។ សូមបញ្ជាក់ដែរថា តូបទាំងពីរដែលត្រូវបានសមត្ថកិច្ចថៃចាប់នោះគឺសុទ្ធតែខោអាវកីឡាទាំងអស់៕

photo_2016-09-17_19-14-07

photo_2016-09-17_19-14-14

photo_2016-09-17_19-14-16

photo_2016-09-17_19-14-18

photo_2016-09-17_19-14-20

photo_2016-09-17_19-14-22

photo_2016-09-17_19-14-25

photo_2016-09-17_19-14-27

មតិយោបល់