ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ព្រះសង្ឃឆាន់ M150 និងស្ករកៅស៊ូ DOUBLEMINT បណ្ដាលឲ្យពុលជាង១០អង្គ និងក្មេងវត្តម្នាក់

បន្ទាយមានជ័យ: កូនសិស្សលោក និងព្រះសង្ឃជាភិក្ខុ សាមណេរ ប្រមាណជា១៦អង្គនាក់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ បន្ទាប់ពីបានឆាន់ភេសជ្ជ: M150 ជាមួយនឹងស្ករកៅស៊ូ DOUBLEMINT។ ក្នុងនោះ ព្រះសង្ឃ២អង្គ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកមង្គលបុរី ដោយសារស្ថានភាពធ្ងន់ធ្ងរពេក។

ហេតុការណ៍ព្រះសង្ឃ និងកូនសិស្សលោក ពុលដោយសារការឆាន់ និងហូប M150 ជាមួយស្ករគ្រាប់ DOUBLEMINT ខាងលើ បានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅវត្តស្រះឈូកភ្នំលៀប ស្ថិតនៅភូមិភ្នំលៀបកើត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

បើតាមរបាយការណ៍របស់មន្ត្រីអាវុធហត្ថស្រុកព្រះនេត្រព្រះ បានបង្ហាញឲ្យដឹងថា ព្រះសង្ឃគង់នៅវត្តស្រះឈូកភ្នំលៀប ចំនួន១៥អង្គ និងកូនសិស្សលោកម្នាក់ បានឆាន់ និងហូបស្ករគ្រាប់ DOUBLEMINT ជាមួយភេសជ្ជ: M150 បន្ទាប់មកក៏មានអាការ:វិលមុខ ពុលជាបន្តបន្ទាប់ ហើយត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ព្រះសង្ឃ និងកូនសិស្សលោក ដែលរងគ្រោះដោយសារការពុល រួមាន ទី១-ព្រះនាម យឹម សាមេន ព្រះជន្ម១៧វស្សា ទី២-ព្រះនាម ស្នា ឡាំងហ៊ី ព្រះជន្ម១៣វស្សា ទី៣-ព្រះមាន សិ ហ៊ាង ព្រះជន្ម២០វស្សា ទី៤-ព្រះនាម គា ខិល ព្រះជន្ម១៤វស្សា ទី៥-ព្រះនាម សៀង រដ្ឋា ព្រះជន្ម១១វស្សា ទី៦-ព្រះនាម ម៉ៅ សីហា ព្រះជន្ម១៤វស្សា ទី៧-ព្រះនាម ក្រាក់ ខាន់ឃីត ព្រះជន្ម១៦វស្សា ទី៨-ព្រះនាម ហឿន សេងហាក់ ព្រះជន្ម១៣វស្សា ទី៩-ព្រះនាម ដៀប ចាន់ថៃ ព្រះជន្ម១៤វស្សា ទី១០-ព្រះនាម ស៊ុន ស៊ីដេត ព្រះជន្ម១៣វស្សា ទី១១-ព្រះនាម នន់ វ៉ាន់ណេត ព្រះជន្ម១៣វស្សា ទី១២-ព្រះនាម ឆិត សុត្រា ព្រះជន១៣វស្សា ទី១៣-ព្រះនាម អាន់ ប្រិយ៍ ព្រះនាម១៤វស្សា ទី១៤-ព្រះនាម ជា ណាំជីន ព្រះជន្ម១៤វស្សា ទី១៥-ព្រះនាម កែវ ខួច ព្រះជន្ម១៥វស្សា និងទី១៦-ឈ្មោះ ស៊ីយ៉ា ជាក្មេងវត្ត អាយុ១០ឆ្នាំ។

ព្រះសង្ឃទាំង១៥អង្គ និងកូនសិស្សម្នាក់ ដែលរងគ្រោះដោយសារការពុល M150 និងស្ករកៅស៊ូ DOUBLEMINT ខាងលើ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរស្រុកព្រះនេត្រព្រះ ក្នុងចំណោមសង្ឃទាំង១៥អង្គ មានព្រះសង្ឃ២អង្គ មានអាការ:ធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកមង្គលបូរី៕

m150-vs-doublemint-1

m150-vs-doublemint-2

m150-vs-doublemint-3

m150-vs-doublemint-4

m150-vs-doublemint-5

m150-vs-doublemint-6

m150-vs-doublemint-7

m150-vs-doublemint-8

m150-vs-doublemint-9

m150-vs-doublemint-10

m150-vs-doublemint-11

m150-vs-doublemint-12

m150-vs-doublemint-13

m150-vs-doublemint-16

មតិយោបល់