ព័ត៌មានជាតិ

សាហាវម្ល៉េះ! គ្រាន់តែម៉ូតូកៀរបន្តិចសោះ បើករថយន្តដេញបុក ប៉ុន្តែអ្នកបើករថយន្តបដិសេធ

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា នៅមុននេះបន្តិច មានបុរសចិត្តខ្លាំងម្នាក់ បានបើករថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AJ-0600 ដេញបុកបុរសអ្នករត់ម៉ូតូឌុបម្នាក់ ដែលកំពុងឌុបស្រ្តីម្នាក់ បណ្ដាឲ្យធ្លាក់ពីលើម៉ូតូរងរបួសជើង។

ហេតុការណ៍បានកើតឡើងត្រង់ចំណុចការ៉ាស់សាំងកាល់តិច ស្ពានអាកាស៧មករា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមសម្ដីស្រ្តីរីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់ជិះម៉ូតូឌុបពីត្រឡោកបែកគោលដៅទៅផ្ទះមកដល់ពាក់កណ្ដាលផ្លូវបានប៉ះជាមួយរថយន្តខាងលើតែបន្តិចបន្តូចសោះ ព្រោះផ្លូវវាចង្អៀត ស្រាប់តែរថយន្តបង្កនោះបើកតាមរហូតដល់ការ៉ាស់សាំងកាល់តិចហើយបានបុកបណ្ដាលឲ្យគាត់ធ្លាក់ពីលើម៉ូតូរងរបួសជើងតែម្ដង។

ក្រោយមកក៏មានប្រជាពលរដ្ឋ និងសមត្ថកិច្ចដែលកំពុងយាមល្បាតនៅការ៉ាសសាំងស្ទាក់ចាប់បានបុរសជើងខ្លាំងនោះបាន ហើយបញ្ជូនទៅធ្វើសាកសួរនៅអធិការដ្ឋាន។

ក្រោយសាកសួរបុរសរូបនេះបានអះអាងប្រាប់សមត្ថកិច្ចថា ករណីខាងលើនេះ រូបគាត់មិនបានបើករថយន្តដេញបុកជនរងគ្រោះដែលជាអ្នករត់ម៉ូតូឌុបនោះឡើយ គឺរូបគាត់បើករថយន្តតាម ដើម្បីចង់ឲ្យគាត់ (ម៉ូតូឌុប) ឈប់និយាយសម្របសម្រួលគ្នា បន្ទាប់ពីម៉ូតូនោះបានបើកប៉ះឡានរបស់គាត់ហើយ ប៉ុន្តែម៉ូតូនោះមិនព្រមឈប់ ទើបគាត់បើករថយន្តតាមរហូតដល់ប៉ះម៉ូតូបន្តិច ក៏ធ្លាក់ស្រ្តីចំណាក់ម្នាក់ដែលជិះនៅពីក្រោយរងរបួសជើង ពេលនោះក៏ត្រូវមហាជនចោទគាត់ថា ជាអ្នកបើករថយន្តដេញបុកទៅវិញ ទោះបីគាត់ខំប្រឹងបកស្រាយយ៉ាងក៏ដោយ។ បន្តិចក្រោយមកក៏មានកម្លាំងសមត្ថកិច្ចដែលកំពុងយាមល្បាតនៅក្បែរនោះ ចុះអន្តរាគមន៍ភ្លាមៗ ហើយក៏នាំយករូបគាត់ទៅប៉ុស្តិ៍ប៉ូលិសតែម្ដង។

បុរសដែលគេអះអាងថា ជាជនបង្កនោះ បានបញ្ជាក់ដែរថា បើសិនជាមិនបានសមត្ថកិច្ចចុះទៅទាន់ពេលវេលានោះទេ កុំអីរូបគាត់ត្រូវក្រុមម៉ូតូឌុប និងក្រុមអ្នករត់កង់បីវាយតប់រូបគាត់បាត់ទៅហើយ៕

https://youtu.be/1VvJv900HTg

20160921_101111

មតិយោបល់