អាមេរិកៈ កាលពីថ្មីៗនេះ មានរថយន្ត Jeep មួយគ្រឿងត្រូវបានផ្ទុះឆេះ ដោយម្ចាស់រថយន្តបានអះអាងថា វាបណ្ដាលមកពី Samsung Galaxy Note 7 ព្រោះគាត់បានសាកថ្មនៅក្នុងរថយន្ត នៅមុនពេលកើតហេតុ។
នៅថ្ងៃនេះ ក្រុមពន្លត់អគ្គិភ័យ បានបង្ហាញរបាយការណ៍ស្រាវជ្រាវពាក់ព័ន្ធនឹងករណីផ្ទុះឆេះរថយន្តខាងលើ ដោយនៅក្នុងរបាយការណ៍ ក្រុមពន្លត់អគ្គិភ័យបានបញ្ជាក់ថា រកពុំឃើញភស្ដុតាងអ្វីឡើយ ដូច្នេះហើយមូលហេតុដែលបណ្ដាលឲ្យរថយន្តខាងលើផ្ទុះឆេះនោះគឺទំនងជាបណ្ដាលមកពីការសាកថ្ម Galaxy Note 7។
លោក Nathan Dornacher រស់នៅក្នុងតំបន់ St. Petersburg រដ្ឋផ្លរីដា សហរដ្ឋអាមេរិក បាននិយាយថា លោកនឹងគ្រួសារ បានត្រៀមខ្លួនចេញដំណើរកម្សាន្ត ព្រោះវាជាថ្ងៃឈប់សម្រាក ហើយលោកបានសាកថ្ម Galaxy Note 7 នៅក្នុងរថយន្តម៉ាក Jeep ចំណែករូបលោក និងគ្រួសារគឺបានស្ថិតនៅក្នុងផ្ទះ។ មិនបានប៉ុន្មាននាទីផងដែរ ស្រាបតែលោកបានឮសំឡេងផ្ទុះមួយនៅខាងមុខផ្ទះ រំពេចនោះ លោកបានចេញមកក្រៅ ក៏ស្រាបតែឃើញភ្លើងឆេះរថយន្តរបស់លោកតែម្ដង។
គួរបញ្ជាក់ផងដែរថា Galaxy Note 7 បានកើតមានបញ្ហានៅដើមខែកញ្ញា ដោយផ្ដើមចេញពីប្រទេសនៃទឹកដីកំណើតរបស់ខ្លួនតែម្ដង បន្ទាប់មកនៅអូស្ត្រាលី និងអាមេរិក ហើយបើតាមការអះអាងរបស់ Samsung ផ្ទាល់ បានឲ្យដឹងថា នៅអាមេរិក មានច្រើនជាង ៩០ករណី ដែល Galaxy Note 7 ផ្ទុះឆេះ៕
ទស្សនាវីដេអូភ្លើងឆេះរថយន្ត Jeep
https://youtu.be/utHRQtuzuYo
មតិយោបល់