ឃាត់ខ្លួនជនសង្ស័យ៣នាក់ បញ្ជូនទៅតុលាការ ករណីគ្រឿងញៀន

សៀមរាបៈ កម្លាំង​នគរ​បាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​ខេត្ត​រួម​សហការ​ជាមួយ​កំលាំង​អធិការនគរបាល​ស្រុក​ជីក្រែង ​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​​៣​នាក់​ កាលពី​​វេលា​ម៉ោង​២២​និង​៣០​នាទី​ក្នុង​ថ្ងៃទី​៤​ខែកក្កដា ឆ្នាំ​២០១៦ ​ស្ថិតនូវ​ចំណុច​ភូមិ​ល្វែង​ឫស្សី ឃុំ​ជីក្រែង ស្រុក​ជី​ ក្រែង​ខេត្តសៀមរាប ​ហើយ​បាន​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​​។

សមត្ថកិច្ច​ ​ប្រឆាំង​គ្រឿងញៀន​ បានឲ្យដឹង​ថា ជនសង្ស័យ​ទាំង​៣នាក់​ ទី​១ ឈ្មោះ រឿន​គឹម​ ហ៊ាង​ភេទ ប្រុស កើត​នូវ​ឆ្នាំ​១៩៩០​មុខរបរ ធ្វើស្រែ​មាន​ទីលំនៅ ​ភូមិ​ព្រៃទទឹង​ឃុំ​ល្វែង​ឫស្សី​ ស្រុក​ជីក្រែង ​ឃាត់ខ្លួន​នូវ​ម៉ោង​០០​និង​៣០​នាទី​ថ្ងៃទី​៤ ​ខែកក្កដា ឆ្នាំ​២០១៦​ ពីបទ​ប្រើប្រាស់។ ​ទី​២ ឈ្មោះ ខៃ​ ហូរ​ ភេទ ប្រុស កើត​នូវ​ឆ្នាំ​១៩៩៧ មុខរបរ​ធ្វើស្រែ​មាន​ទីលំនៅ ​ភូមិ​ព្រៃទទឹង​ឃុំ​ល្វែង​ ឫស្សី ​ស្រុក​ជីក្រែង​ឃាត់ខ្លួន​នូវ​ម៉ោង​០១​និង​២០​នាទី​ថ្ងៃទី​៤​ខែកក្កដា ឆ្នាំ​២០១៦​ពី​បទ​ចាត់ចែង។​ និង​ទី​៣ ឈ្មោះ ទ្ប​ម ​ថូ​ណា ​កើត​នូវ​ឆ្នាំ ១៩៩៧ មុខរបរ​ធ្វើស្រែ ​រស់នូវ​ភូមិ ព្រៃទទឹង​ឃុំ​ល្វែង ឫស្សី​ ស្រុក​ជីក្រែង ​ឃាត់ខ្លួន​នូវ​ម៉ោង​១២​និង​១០​នាទី​ថ្ងៃទី​៤​ខែកក្កដា ឆ្នាំ​២០១៦​ពី​បទ​ប្រើប្រាស់​។

បច្ចុប្បន្ន ​ជនសង្ស័យ​ទាំង​៣​នាក់ ​រួម​នឹង​ឧ​បករ​ណ៍​ ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន និង​ទូរ​ស័ព្ទដៃ​ ចំនួន​០២​គ្រឿង​ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់៕

មតិយោបល់