ព័ត៌មានជាតិ

ហ៊ានម្ល៉េះ! ឃើញនាង២នាក់ម្តាយកូនដើររកក្របី ចាប់ទាំងម៉ែទាំងកូន ចុងក្រោយជាប់ខ្នោះសមត្ថកិច្ច!

ព្រៃវែងៈ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ពេលដែលធ្វើសកម្មភាពចាប់រំលោភទៅលើនារីម្នាក់ ស្របពេលដែលនារីរងគ្រោះនោះបានដើរទៅរកក្របី ដែលបាត់ជាមួយនិងម្តាយរបស់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣៥នាទីយប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចខាងកើតគីឡូម៉ែត្រ ព្រុំប្រទល់ឃុំជាងដែក និងពាមមន្ទារចម្ងាយ១០០ម៉ែត្រ ស្ថិតក្នុងភូមិបឹងក្រទឹប។

ជនរងគ្រោះទាំង២នាក់ម្តាយកូនមានឈ្មោះ ម.ស.រ អាយុ៦៣ឆ្នាំ ភេទស្រី (ជាម្តាយ) និងកូនស្រីឈ្មោះ ស.ស.អ ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិតាកែវ។

មុនពេលកើតហេតុជនរងគ្រោះនិងម្តាយបានទៅរកក្របីរបស់គាត់ដែលបាត់ ពេលទៅដល់ចំណុចខាងកើតគីឡូម៉ែត្រ ព្រំប្រទល់ឃុំជាងដែក និងពាមមន្ទារចម្ងាយ១០០ម៉ែត្រ ស្ថិតក្នុងភូមិបឹងក្រទឹប បានឃើញមនុស្ស២នាក់ ក្នុងនោះស្គាល់ឈ្មោះម្នាក់ គឺឈ្មោះឌែង ហើយម្នាក់ទៀតមិនស្គាល់ឈ្មោះទេ ហើយឈ្មោះ ឌែង បានចាប់កូនស្រីរំលោភ ហើយម្នាក់ទៀតចាប់ម្តាយ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទូរសព្ទរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ រដ្ឋបាលពាមមន្ទារ ក្រោយពីបានទទួលពាក្យរាយការណ៍ហើយ សមត្ថកិច្ចក៏ចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ នេត សុគុមភេទប្រុស អាយុ២១ឆ្នាំ នៅភូមិជាងដែក រីឯម្នាក់ទៀតរត់គេចខ្លួនបាត់។

បច្ចុប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវ និងក៏សាងសំណុំរឿងតាមនីតិវីធីច្បាប់៕

មតិយោបល់