ព័ត៌មានជាតិ

មុនស្លាប់៣ថ្ងៃប្រាប់ប្រពន្ធថាកុំយកសពបូជាឬបញ្ចុះរង់ចាំ៧ថ្ងៃព្រលឹងនឹងវិលមកចូលរូបកាយវិញ

ស្វាយរៀងៈ មានរឿងចម្លែកមួយបានកើតឡើងនៅស្រុកស្វាយទាបដែលបុរសម្នាក់ដឹងខ្លួនមុនថាខ្លួននិងស្លាប់បានប្រាប់​ប្រពន្ធថា​ពេលដែលប្តីស្លាប់កុំយកសពទៅបូជា ឬបញ្ចុះឲ្យសោះបើសពនៅធម្មតាមិនរឹង មិនហើមឬស្អុយ រង់ចាំ៧ថ្ងៃព្រលឹងនឹងវិលយកចូលរូបកាយវិញហើយ។ ហេតុការណ៍នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នារង់ចាំមើលថាតើបុរសខាងលើអាចរស់ឡើងវិញដែរនោះទេ។

បើតាមស្ត្រីដែលជាប្រពន្ធរបស់សពខាងលើបានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា រូបគាត់មានឈ្មោះ ឡាយ សុធី អាយុ៥៣ឆ្នាំ ដែលជាប្រពន្ធ បានឲ្យដឹងថាប្តីរបស់សពដែលបានស្លាប់ខាងលើនេះមានឈ្មោះ ប្រាក់ ឋាន អាយុ៣៧ ឆ្នាំ រស់នៅភូមិ ជង្រុក ឃុំមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង បានរួមរស់ជាប្តីបានរយៈពេល៦ឆ្នាំហើយចាប់តាំងពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៦ ។

ប្រពន្ធរបស់ជនរងគ្រោះបានបន្តថា នៅមុនថ្ងៃដែលប្តីរបស់គាត់ស្លាប់៣ថ្ងៃមុនបានប្រាប់គាត់រូបថាពេលរូបគាត់ស្លាប់សូមកុំយកសព​របស់គាត់យក​ទៅ​បញ្ចុះ​ឬបូជាពីព្រោះរូបគាត់(ជាប្តី)ត្រូវព្រះអង្គយកព្រលឹងទៅហើយ រយៈពេល៧ថ្ងៃទើបព្រលឹងរបស់គាត់វិលមកចូលកាយវិញ។ លុះដល់វេលាម៉ោង​១១និង១០នាទីយប់ ថ្ងៃទី៣ខែតុលាឆ្នាំ២០១៦ រហូតមកដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦នេះ គឺស្លាប់បាន៣យប់៤ថ្ងៃហើយ រូបគាត់និងសង្ឃឹមថា​ប្តីរបស់​គាត់និងរស់ឡើងវិញ។

ដោយឡែកបើតាមប្រភពព័ត៌មានពីសាច់ញាតិនៃសពបានឲ្យដឹងផងដែរថា នាពេលកន្លងមកជនរងគ្រោះដែលបានស្លាប់ធ្លាប់បានទៅបួសរៀនមន្ត អាគមន៍គាថា នៅភ្នំគូលេនខេត្តសៀមរាបជាមួយអ្នកសច្ចំហើយអាចបណ្តាលមកពីខុសគ្រូបាធ្យាយហើយគ្រូធំដែលនៅឯភ្នំគូលេន​នោះតែងតែទូរស័ព្ទ​មកប្រាប់ក្រុមគ្រួសារនៃសពថាកុំអាល បូជាឬបញ្ចុះសពអីរង់ចាំ៧ថ្ងៃក្រោយព្រលឹងនឹងវិលចូលរូបកាយវិញហើយ។

ទោះបីជាយ៉ាងណាក៏ដោយរឿងនេះជារឿងអបីយ៍ជំនឿសុទ្ធសាធហើយរឿងនេះយើងនឹងរង់ចាំមើលទាំងអស់គ្នា ៕

ចាំព្រលឹងចូលខ្លួនចាំព្រលឹងចូលខ្លួនចាំព្រលឹងចូលខ្លួន

https://youtu.be/kxFpLoH6XME

មតិយោបល់