ភ្នំពេញៈ និស្សិតកម្ពុជាមួយក្រុមនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានចេញដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន (Washington D.C) សហរដ្ឋអាមេរិកកាលពីម្សិលមិញ ដើម្បីចូលរួមមហាសន្និបាត American Student Government Association’s National Student Government Summit រយៈពេលមួយសបា្តហ៍។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា សមាគមនិស្សិត (Student’s Government) របស់សាកលវិទ្យាល័យ AUPP ដែលជាសមាគមនិស្សិតតែមួយគត់នៅកម្ពុជា និងក្នុងតំបន់ត្រូវបានអញ្ជើញឲ្យទៅចូលរួមមហាសន្និបាត American Student Government Association’s National Student Government Summit ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលនិងពិភាក្សា លើប្រធានបទផ្សេងៗចំនួនជាង១០០ ជាមួយវាគ្មិន និង និស្សិតតំណាងសមាគមនិស្សិតនៅសហរដ្ឋអាមេរិក ដែលសរុបប្រមាណជាង៦០០នាក់។
សេចក្តីប្រកាសព័ត៌មានខាងលើបានឲ្យដឹងទៀតថា “មហាសន្និបាតរយៈពេល១សប្តាហ៍របស់សមាគមនិស្សិតដ៏មានសារសំខាន់នេះ អនុញ្ញាតឲ្យនិស្សិតខ្មែរ ដែលចូលរួម ទទួលបានឱកាសចែករំលែកបទពិសោធន៍ជោគជ័យ និងចំណេះដឹងសំខាន់ៗ ក្នុងការអភិវឌ្ឍសមាគមនិស្សិត នៅ AUPP ពេលបច្ចុប្បន្ន និងទៅអនាគត ហើយពួកគេនឹងមានឱកាសទៅទស្សនាតំបន់ទេសចរណ៍ជាតិល្បីៗជាច្រើនក្នុងរដ្ឋ ធានីវ៉ាស៊ីនតោន រួមមានសេតវិមានប្រធានាធិបតី បណ្ណាល័យជាតិ សារមន្ទីរជាតិ ស្មីតសូនីន មជ្ឈមណ្ឌលពាណិជ្ជកម្មជាតិ រូបសំណាកប្រធា នាធិបតីលីនខុន និងតំបន់ទេសចរណ៍ល្បីៗជាច្រើនកន្លែងទៀត”។
សូមបញ្ជាក់ថា AUPP ជាសាកលវិទ្យាល័យអាមេរិកាំងតែមួយគត់ក្នងតំបន់ ដែលបានសហការជាមួយសាកលវិទ្យាល័យធំៗចំនួនពីរ នៅសហរដ្ឋអាមេរិក គឺសាកលវិទ្យាល័យអារីហ្សូណា (University of Arizona) និងសាកលវិទ្យាល័យរដ្ឋហ្វតហេយ (Fort Hays State University) លើកម្មវិធីសិក្សាសញ្ញាបត្រពីរ (Dual Degree Programs) ដែលបន្ទាប់ពីការបញ្ចប់ការ សិក្សាដោយជោគជ័យ និស្សិត AUPP នឹងទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយ។ សញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញដោយ គឺសាកលវិទ្យាល័យអារីហ្សូណា ឬ សាកលវិទ្យាល័យរដ្ឋហ្វតហេយ៕
មតិយោបល់