ព័ត៌មានជាតិ

សម្តេចតេជោ មាតុភូមិនិវត្តន៍ដោយសុវត្ថិភាព ក្រោយបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី ៤ថ្ងៃ

ភ្នំពេញៈ ខណៈនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា ប្រកបដោយសុវត្ថិភាព នាវេលាម៉ោង១០៖០០នាទី ព្រឹកថ្ងៃទី៤ ខែមិថុនានេះ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការដោយជោគជ័យនៅប្រទេសម៉ាឡេស៊ី អស់រយៈពេល៤ថ្ងៃ។

សម្តេចតេជោ និងគណៈប្រតិភូ បាននាំមកនូវភាពជោគជ័យយ៉ាងធំធេងជូនជាតិ និងប្រជាពលរដ្ឋ ជាពិសេសបាននាំមកជាមួយនូវតួនាទីជាម្ចាស់ផ្ទះ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ស្ដីពីអាស៊ាន ដែលនឹងប្រព្រឹត្តិទៅនាខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ នៅទីរាជធានីភ្នំពេញ ដែលនេះជាមោទនៈភាពជាតិយើងទាំងអស់គ្នា ក្នុងការរៀបចំវេទិកាដ៏មានសារៈសំខាន់លំដាប់ថ្នាក់ពិភពលោកមួយនេះ។

វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន នឹងនាំមកជូនកម្ពុជា នូវមេដឹកនាំនយោបាយ ពាណិជ្ជកម្ម សង្គមស៊ីវិល និងផ្នែកសិក្សាធិការ បញ្ញាវ័ន្ត សរុបប្រមាណ៧០០នាក់។ នេះ គឺជាកិត្តិយសដ៏ធំធេងសម្រាប់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ប្រកបដោយកិត្យានុភាពមួយនេះ៕

photo_2016-06-04_10-21-14 photo_2016-06-04_10-21-16 photo_2016-06-04_10-21-18 photo_2016-06-04_10-21-20 photo_2016-06-04_10-21-22 photo_2016-06-04_10-21-24 photo_2016-06-04_10-21-26 photo_2016-06-04_10-21-28 photo_2016-06-04_10-21-30 photo_2016-06-04_10-21-32 photo_2016-06-04_10-21-36 photo_2016-06-04_10-21-38 photo_2016-06-04_10-21-41 photo_2016-06-04_10-21-46 photo_2016-06-04_10-21-4813336049_1026831734031990_7625383436557171599_n13335910_529921177192227_5370706310913196830_n13346965_529921077192237_4019242005067399563_nphoto_2016-06-04_10-02-26photo_2016-06-04_10-02-31photo_2016-06-04_10-02-33

មតិយោបល់