ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ទីផ្សារភាគហ៊ុនថៃកំពុងធ្លាក់ចុះ ខណៈស្ថានភាពព្រះរាជសុខភាពស្ដេចថៃកាន់តែដុនដាប

ថៃៈ ប្រភពព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ខណៈស្ថានភាពព្រះរាជសុខភាពស្ដេចថៃកាន់តែដុនដាប បានធ្វើឲ្យមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ទាក់ទងនឹងទីផ្សារភាគហ៊ុននៅប្រទេសនេះ កំពុងមានការធ្លាក់ចុះ។ នេះបើយោងតាមរយៈ សារព័ត៌មាន wsj ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។

តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ទីផ្សារភាគហ៊ុនក្នុងប្រទេសថៃ បានធ្លាក់ចុះចំពេលខាងក្រុមគ្រូពេទ្យ បានអះអាងបញ្ជាក់ថា ព្រះរាជសុខភាពព្រះមហាក្សត្រថៃ Bhumibol Adulyadej ព្រះជន្ន ៨៨ ព្រះវស្សា កាន់តែមានស្ថានភាពធ្ងន់ធ្ងរ និងមិនទាន់អាចបញ្ជាក់ឲ្យបានច្បាស់ទេថាយ៉ាងណានោះ៕

kings-health-fears-sink-thai-stocks-currency

មតិយោបល់