អង់គ្លេស: មនុស្សបីនាក់បានស្លាប់នៅក្នុងការបាញ់ប្រហារមួយកាលពីថ្ងៃអង្គារ នៅជិតអាងហែលទឹកមួយកន្លែង នៅខេត្ត Lincolnshire ភាគខាងជើងប្រទេសអង់គ្លេស ប៉ុន្តែប៉ូលិសក្នុងតំបន់បានបដិសេធមិនជាប់ទាក់ទងទៅនឹងអំពើភេរវកម្មណាមួយនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌ាមានចិនស៊ិនហួរ នៅថ្ងៃទី២១ កក្កដា ឆ្នាំ២០១៦នេះ។
សេចក្តីថ្លែងការណ៍ប៉ូលិសបាននិយាយថា យើងអាចបញ្ជាក់ថា មនុស្ស៣នាក់ត្រូវបានវាយប្រហារនៅក្នុងឧបទ្ទវហេតុមួយនៅលើផ្លូវ Spalding នៅក្នុងតំបន់ Pinchbeck ក្នុងបរិវេណអាងហែលទឹក Castle។ មនុស្សបីនាក់ត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងនោះរួមទាំងជនល្មើសផងដែរ។
ការស៊ើបអង្កេតកំពុងដំណើរការ ហើយប៉ូលិសបាននិយាយថា ពួកគេមិនទាន់បានកំពុងតែស្វែងរកនរណាម្នាក់ផ្សេងទៀត ដែលបានជាប់ទាក់ទងទៅនឹងហេតុការណ៍នេះ។ សេចក្តីថ្លែងការណ៍នេះបាននិយាយថា វាមានការបង្ហាញថា នេះជាឧបទ្ទវហេតុមិនទាក់ទងនឹងភេរវកម្ម។ ប៉ូលិសបានជំរុញឱ្យសាធារណជននៅឱ្យឆ្ងាយពីតំបន់ដែលការបាញ់ប្រហារនេះ៕
មតិយោបល់