ព័ត៌មានជាតិ

គយចល័តចាប់រថយន្តសេរីទំនើប២គ្រឿង នៅទឹកដីខណ្ឌដូនពេញ

ភ្នំពេញៈ រថយន្តទំនើប២គ្រឿងម៉ាករ៉ែងរ៉ូវ័រ និងឡង់គ្រីស័រត្រូវបាន កម្លាំងគយចល័ត បានបន្តបើកប្រតិបត្តិការទៀតហើយ ដោយចាប់បន្ថែមទៀតហើយ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅក្នុងទឹកដីខណ្ឌដូនពេញ ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការណ៍ចុះចាប់បង្រ្កាបនោះដែរដឹកនាំដោយលោក ព្រាប ការ៉ាត់ មន្រ្តីគយចល័តក្រោមការចង្អុលបង្ហាញ ពី លោក កើត សុធារ៉ា ប្រធាននាយកដ្ឋានគយចល័ត សហការ ជាមួយកម្លាំងអាវុធហត្ថលើផ្ទៃ ប្រទេសនិងកម្លាំងមូលដ្ឋាន។

មន្រ្តីគយចល័តបានបញ្ជាក់ថា រថយន្តស៊េរីទំនើបៗ ដែលចាប់បានរួមមាន ម៉ាក Rang Rover ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ២Y ៥៧ ៣៣ និងម៉ាក Land Cruiser ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ២Ah ០៧ ៣៥ចាប់បាននៅផ្លូវបាស្ទ័រ សង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញដូចគ្នា។

ពាក់ព័ន្ធនឹងសកម្មភាពចាប់បង្រ្កាបរថយន្តអត់ពន្ធ នារដូវកាលចុងក្រោយនេះ មហាជនបានសម្តែងនូវការកោតសរសើរចំពោះនាយកដ្ឋានគយ និងនាយកដ្ឋាន ស្រាវជ្រាវបង្ការ និងបង្រ្កាបបទល្មើសគយ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មចំពោះ ជនមានអំណាចនិងមានទឹកលុយ ប្រើប្រាស់រថយន្តខុសច្បាប់។ ជាងនេះទៅទៀត ការបង្រ្កាបរថយន្តអត់ពន្ធពីសំណាក់កម្លាំងគយចល័ត នឹងត្រូវធ្វើ ឡើងជាប់ជានិច្ចដូចភ្លៀងរលឹម។

គួរបញ្ជាក់ថា កម្លាំងគយចល័ត បានចុះប្រតិបត្តិ ចាប់ថយន្តស៊េរីទំនើបៗ ដែលអត់ពន្ធ ជាច្រើនគ្រឿងរួចមកហើយ កាលពីពេលកន្លងមក ហើយប្រត្តិបត្តិការនេះ ក៏ទទួលបានជោគជ័យជាបន្ត បន្ទាប់ ផងដែរហើយក៏នៅតែធ្វើបន្តទៀតដើម្បីកាត់បន្ថយការនាំចូលរថយន្តដែលអត់ពន្ធ៕

photo_2016-10-14_19-37-24photo_2016-10-14_19-37-27photo_2016-10-14_19-37-28photo_2016-10-14_19-37-30

មតិយោបល់